សូមបងប្អូនប្រជាពលរដ្ឋយើងមេត្តាទុកដាក់សំរាម ឲ្យមានរបៀបរាបរយ ដើម្បីទីក្រុងយើងស្អាត

សូមបងប្អូនប្រជាពលរដ្ឋយើងមេត្តាទុកដាក់សំរាម ឲ្យមានរបៀបរាបរយ ដើម្បីទីក្រុងយើងស្អាត

ភ្នំពេញ: “អនាម័យនាំមកនូវសុខភាពល្អ”🌻នេះគឺជាពាក្យស្លោកមួយឃ្លា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន បានដឹងឮស្ទើរគ្រប់ៗគ្នា។ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃវិញ បញ្ហាអនាម័យ ហាក់ដូចជាមិនសូវមានការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាព ឬសោភ័ណភាពនោះទេ។
ជាក់ស្តែងការបោះចោលសំរាមពាសវាលពាសកាល ត្រូវបានគេប្រទះឃើញទាំងនៅរាជធានីទីប្រជុំជនតំបន់រមណីយដ្ឋាននិងតំបន់ជនបទចុងកាត់មាត់ញក។
ការបោះចោលសំរាមនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណេះដឹងមារយាទ និងការទទួលខុសត្រូវរបស់ពលរដ្ឋខ្មែរម្នាក់ៗ។
សូមបងប្អូនប្រជាពលរដ្ឋយើងមេត្តាទុកដាក់សំរាមឲ្យមានរបៀបរាបរយ ដើម្បីទីក្រុងយើងស្អាត។


error: Content is protected !!