ប្រពៃបំផុត!លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​​អរគុណ​​កម្ពុជា ​ដែល​​ឲ្យ​នាវា​ទេសចរខ្នាតយក្ស ​ចូល​ចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដោយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា….

ប្រពៃបំផុត!លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​​អរគុណ​​កម្ពុជា ​ដែល​​ឲ្យ​នាវា​ទេសចរខ្នាតយក្ស ​ចូល​ចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដោយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា….

កាលពីព្រឹក ម្សិលមិញនេះ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ ចំពោះ អ្នកដំណើរនៅលើនាវាទេសចរ ខ្នាតយក្ស WESTERDAM ដែលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដូចដែលបានសន្យា ព្រមទាំងទទួលយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់បំផុត។
ទង្វើរទាំងអស់នេះហើយ ធ្វើឲ្យភ្ញៀវទេសចរទាំងនោះ បង្ហាញក្តីរំភើបរីករាយ ជាពន់ពេក ហើយមានភ្ញៀវទេសចរខ្លះ ពេលជួបជាមួយសម្តេចតេជោ ភ្លាម ពួកគាត់ស្រក់ទឹកភ្នែកផ្ទាល់តែម្តង ដោយសារតែរំភើបពេក។
មិនត្រឹមតែប៉ុណ្ណោះទេ នៅព្រឹកមិញនេះ នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះសារ​ជា​សាធារណៈ​តាម​បណ្តាញសង្គម Twitter អរគុណដល់កម្ពុជា ដែលបានឲ្យ នាវាទេសចរ ខ្នាតយក្ស WESTERDAM ចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ ព្រមទំាងភ្ជាប់នូវពាក្យពេជ្រ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖