បទថ្មី Number6 ពីពេជ្រសោភាចេញភ្លាមល្បីភ្លែត ភ្លេងឡើងកប់តែម្តង!

បទថ្មី Number6 ពីពេជ្រសោភាចេញភ្លាមល្បីភ្លែត ភ្លេងឡើងកប់តែម្តង!

(ភ្នំពេញ)៖ តារាចំរៀងស្រីប្រចាំផលិតកម្មហង្សមាស គឺ អ្នកនាងពេជ្រ សោភា បច្ចុប្បន្ន គេសម្គាល់ឃើញមាន ប្រជាប្រិយភាព ខណៈជារឿយៗ តែងបញ្ចេញបទចម្រៀងជាច្រើនបទ កំដរអារម្មណ៍អ្នកគាំទ្រ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវបទចំរៀងថ្មី គឺបទ «Number6» ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍តែម្តង។
ជាការពិតតារាចម្រៀង ពេជ្រ សោភា ដែលគ្រប់គ្នាស្គាល់ថា មិនត្រឹមតែជាតារាចម្រៀង មួយរូប មានភាពល្បី ល្បាញប៉ុណ្ណោះទេ នាងថែមទាំងមានសមត្ថភាព និពន្ធបទចំរៀង និងសាច់ភ្លេងបានយ៉ាងល្អផងដែរ។
គួរបញ្ជាក់ផងដែរថា ពេជ្រ សោភា បានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ។ អ្នកនាង ជាតារា ចម្រៀងដែលអាចច្រៀងបានគ្រប់ចង្វាក់ ជាពិសេសគ្រប់បទ ដែលនាងនិពន្ធ តែងតែទទួលបានការ គាំទ្រ ពីសំណាក់យុវវ័យ ដូចជាបទ «បីឆ្កែចូលរាំ» ,«កំលោះស្រុកស្រែ», «What’s your name?», «ឡូយប់លូ» ជាដើម។