ចំជាកូនចិត្តខ្លាំងមែន! លេបថ្នាំមិនស្លាប់ រត់មកលោតទឹកសម្លាប់ខ្លួនបន្ថែម ព្រោះតែខឹងនឹងម្តាយរឿងមួយ…ស្ទើរមិនជឿ

ចំជាកូនចិត្តខ្លាំងមែន! លេបថ្នាំមិនស្លាប់ រត់មកលោតទឹកសម្លាប់ខ្លួនបន្ថែម ព្រោះតែខឹងនឹងម្តាយរឿងមួយ…ស្ទើរមិនជឿ

​ភ្នំពេញ៖ នារី​វ័យក្មេង​ម្នាក់ តូចចិត្តនឹងឪពុកម្ដាយមិនឲ្យដើរលេង និងខឹងសង្សារមិនសូវយកចិត្ដទុកដាក់ ក៏លេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់ ហើយបន្ដរត់មកលោតទឹកសម្លាប់ខ្លួន ក៏ត្រូសន្ដិសុខឃាត់ខ្លួនទាន់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលា​ម៉ោង​១២ ​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ម៉ា​ឡេមួយកន្លែង ស្ថិតក្នុងភូមិ​មិត្តភាព សង្កាត់ឫ​ស្សី​កែវ ខណ្ឌឫស្សីកែវ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នារីវ័យក្មេងដែលរត់មកលោតទឹក

សម្លាប់ខ្លួននោះ ឈ្មោះ ស្រី​ណុ​ច អាយុ​១៨​ឆ្នាំ មាន​លំនៅ​ក្នុងសង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ។ បើតាមការពិនិត្យលើរូបរាងកាយរបស់នាង ​គេ​សង្ស័យ​ថា នាង​​ញៀន​ថ្នាំ ដោយសារ​មានស្លាកស្នាមអារដៃ​។ ប្រភពព័ត៌មានដដែល បានបន្ដថា មុនពេលកើតហេតុ គេឃើញនារីខាងលើ​បានដើរ តាមបណ្ដោយផ្លូវ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលនាងដើរមកដល់ពាក់កណ្ដាលស្ពាន ក៏តោងបង្កាន់ដៃស្ពានបាឡេ បម្រុងនឹងលោតទម្លាក់ទៅក្នុងទឹក ដើម្បីសម្លាប់ខ្លួន។ ឃើញបែបនេះ ក្រុមសន្ដិសុខដែលយាមប្រចាំ​ការ​ នៅទីនោះ បានស្ទុះទៅចាប់នារីរងគ្រោះជាប់ ហើយនាំមកកាន់បុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវ។ ប្រភពព័ត៌មានដដែល បានបន្ដថា ក្នុង

ការជួយអន្ដរាគមន៍ចាប់ឃាត់ និងសង្រ្គោះនារីរងគ្រោះឲ្យផុតពីការលោតទឹកសម្លាប់ខ្លួននោះ គឺមានការពិបាកណាស់ ដោយសារនាងខំប្រឹងរើបម្រះយ៉ាងខ្លាំង។ លុះពេលនាំមកដល់​ប៉ុស្ដិ៍នគរបាលរដ្ឋបាល នាង​នៅ​តែ​ននៀល​ប្រកាច់​ រើ​បម្រះ​ប៉ុនប៉ង់​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ដដែល។ បន្ទាប់មក នារីរងគ្រោះ​រើបម្រះ រហូតដល់ដួលសន្លប់មួយសន្ទុះ ទើបដឹងខ្លួនឡើងវិញ ហើយនៅតែស្រែកយំបន្ដទៀត។ បើតាមសម្ដីរបស់សាច់ញាតិនារីងគ្រោះ បានឲ្យដឹងថា មុន​ពេល​កើតហេតុ​ ដោយនារីរងគ្រោះដើរលេងច្រើនពេក ទើបឪពុក​ម្តាយ​របស់នាងដាក់​គំនាប ​មិន​ឲ្យ​នាងដើរលេង។ ដោយសារតែបញ្ហាហ្នឹងផង គួបផ្សំនឹងនាងខឹងសង្សាររបស់នាង គិតតែពីយកចិត្តទុកដាក់លើមិត្តភក្ដិរបស់នាងច្រើនជាងរូបនាងផង ធ្វើឲ្យកើតរឿងប្រចណ្ឌ និងគិតខ្លី។ លុះមកដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ នារីរងគ្រោះ​បានលេបថ្នាំសម្លាប់ខ្លួន តែសាច់ញាតិ និងក្រុមគ្រួសារ​បានជួយសង្រ្គោះទាន់។

ប្រភពព័ត៌មានដដែល បានបន្ដថា រហូតមកដល់ព្រឹកមិញនេះ សង្សាររបស់នារីរងគ្រោះ​បានបើកម៉ូតូដឹកនាងទៅ​ចាក់​ថ្នាំបន្សាបជាតិពុល នៅម្ដុំជ្រោយចង្វារ។ លុះពេលសង្សាររបស់នាងបើកម៉ូតូដឹកនាង ត្រឡប់មកដល់​រង្វង់​មូល​កួច​កាណុង ស្រាប់តែនាង​​លោត​ចុះ​ពី​លើម៉ូតូ​ ហើយរត់​គេចខ្លួន ​មក​លោតទឹក​សម្លាប់​ខ្លួន​ ពីលើ​ស្ពាន​បាឡេ តែ​សំណាងល្អ ត្រូវ​សន្តិសុខ​ឃាត់​ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងក្រុមគ្រួសារ​ ឲ្យមកទទួលយកកូនស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ និងអប់រំនាងកុំឲ្យគិតខ្លី ត្រូវចេះអាណិតអាសូរដល់ឪពុកម្ដាយ​ ដែលខំប្រឹងប្រែងបីបាច់ថែរក្សា ទម្រាំបានធំដឹងក្ដី៕


error: Content is protected !!