តាមសេចក្តីរាយការណ៍របស់ CNN មុននេះបន្តិចបានអោយដឹងថាអាជ្ញាធរចិនបានប្រកាសពីផែនការសាកល្បងនេះនៅក្នុង “សេចក្តីជូនដំណឹងបន្ទាន់” កាលពីម្សិលមិញនេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
“របាយការណ៍នៅក្នុងកាសែតថ្ងៃនេះបាននិយាយថា “បន្ទាប់ពីការស្រាវជ្រាវវាត្រូវបានគេសម្រេចចិត្តអនុវត្តការប្រយុទ្ធ ១០ ថ្ងៃ (10-day battle) សម្រាប់ការត្រួតពិនិត្យ Nucleic Acids នៃវីរុសកូរ៉ូណានៅវូហាន។ ” “ស្រុកនីមួយៗនឹងរៀបចំផែនការសំរាប់ការត្រួតពិនិត្យអាស៊ីដនុយក្លេអ៊ែរសម្រាប់បុគ្គលិកទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងរយៈពេល ១០ ថ្ងៃ។ ”
វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការឆ្លងថ្មីចំនួន ៦ ករណីដែលបានកើតឡើងនៅក្នុងទីក្រុងវូហានកាលពីសប្តាហ៍មុន បន្ទាប់ពីរយៈពេលជាងមួយខែនៃករណីគ្មានករណីថ្មី នេះបើយោងតាមកាសែតក្នុងស្រុករបស់ចិន ។
សេចក្តីជូនដំណឹងយ៉ាងបន្ទាន់នេះត្រូវបានចេញផ្សាយថា “ដើម្បីពង្រឹងការការពារនិងការគ្រប់គ្រងសង្គមទប់ស្កាត់ការស្ទុះងើបឡើងវិញនៃជំងឺរាតត្បាតនិងពង្រឹងការធ្វើឱ្យមានភាពធម្មតាឡើងវិញនៃការការពារនិងការរីករាលដាលនៃជំងឺរាតត្បាតនេះ”។
ប្រភព CNN