អាមេរិក២៤ម៉ោងចុងក្រោយស្លាប់ ១៨០០នាក់ទៀត ស្របពេលអ្នកឆ្លងសរុបកើនដល់ ១,៤លាននាក់

អាមេរិក២៤ម៉ោងចុងក្រោយស្លាប់ ១៨០០នាក់ទៀត ស្របពេលអ្នកឆ្លងសរុបកើនដល់ ១,៤លាននាក់

សហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ១៨១៣ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ធ្វើឲ្យករណីស្លាប់សរុបកើនដល់ ៨៤០៥៩។ នេះបើយោងតាមទិន្ន័យសាកលវិទ្យាល័យ Johns Hopkins នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បច្ចុប្បន្នប្រទេសនេះដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតដោយសារវីរុសកូវីដ១៩នេះ មានអ្នកឆ្លងសរុបប្រមាណ ១,៤លាននាក់ហើយ។
ការកើនឡើងនូវករណីថ្មីច្រើនបំផុត បច្ចុប្បន្ន​គឺស្ថិត​ក្នុងរដ្ឋ Kentucky ដែលមានការកើនឡើង ៦០ ភាគរយនៅក្នុងសប្តាហ៍ដំបូងនៃខែឧសភា ក្រោយមានការធ្វើតេស្តទ្រង់ទ្រាយធំនៅឯពន្ធនាគារដែលមានការរាតត្បាត។ ករណីថ្មីរបស់រដ្ឋ Alabam បានកើនឡើង ៤១ ភាគរយ តាំងពីមុនពេលហាងលក់រាយ បារ និងហាងសាឡននានាមិនទាន់បើកឡើងវិញ។ នៅ Mississippi ដែលបានអនុញ្ញាតឲ្យមានការអង្គុយញ៉ាំអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានឡើងវិញ មានការឆ្លងកើនឡើង ១៩ ភាគរយ។
រដ្ឋ Minnesota មានការកើនឡើងខ្ពស់បំផុតទី ២ សម្រាប់ករណីថ្មីៗ ពោលគឺកើនឡើងជាង ៥០ ភាគរយនៅដើមខែឧសភា ដោយសារមានការពង្រីកការធ្វើតេស្តទៅលើអ្នកដែលមានរោគសញ្ញាកាន់តែច្រើនផង។ កាលពីមុនមានតែអ្នកជំងឺដែលមានអាការៈឈឺមែនទែនប៉ុណ្ណោះដែលអាចធ្វើតេស្តបាន។

TOPSHOT – Aerial picture showing a burial taking place at an area where new graves have been dug up at the Nossa Senhora Aparecida cemetery in Manaus, in the Amazon forest in Brazil, on April 22, 2020. – The new grave area hosts suspected and confirmed victims of the COVID-19 coronavirus pandemic. More than 180,000 people in the world have died from the novel coronavirus since it emerged in China last December, according to an AFP tally based on official sources. (Photo by Michael DANTAS / AFP)បច្ចុប្បន្ន រដ្ឋជិត ៥០ នៅអាមេរិកបានចាប់ផ្តើមអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញហើយ ហើយប្រជាជនអាចធ្វើដំណើរដោយសេរី ប៉ុន្តែមានតែរដ្ឋចំនួន ១៤ ប៉ុណ្ណោះដែលបានបំពេញតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលសហព័ន្ធ សម្រាប់ការដកវិធានការណ៍សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានណែនាំឱ្យរដ្ឋនានារង់ចាំរហូតដល់ចំនួនករណីប្រចាំថ្ងៃរបស់ពួកគេធ្លាក់ចុះអស់រយៈពេល ១៤ ថ្ងៃជាប់គ្នា មុនពេលបន្ធូរបន្ថយការរឹតត្បិតគម្លាតសង្គម។
រដ្ឋ Florida, Hawaii, Idaho, Louisiana, Michigan, Montana, Nevada, New York និងរដ្ឋ Pennsylvania បានរាយការណ៍ពីការធ្លាក់ចុះនូវករណីថ្មីៗចំនួន ៤ទៅ ៥សប្ដាហ៍ហើយ ស្របពេលរដ្ឋមួយចំនួនទៀតដូចជា Arkansas, Colorado, Massachusetts, New Jersey និង Rhode Island មានការថយចុះបន្តបន្ទាប់រយៈពេល២សប្ដាហ៍ចុងក្រោយល្មម។ ប្រភពអត្ថបទ៖ kampucheathmey