ស្ទើរស្រក់ទឹកភ្នែក!នារីម្នាក់រៀបរាប់ទាំងទឹកភ្នែក ដោយសារតែឪពុកជាកម្មករលីសែងរកលុយអោយកូនរៀនដល់ចប់

ស្ទើរស្រក់ទឹកភ្នែក!នារីម្នាក់រៀបរាប់ទាំងទឹកភ្នែក ដោយសារតែឪពុកជាកម្មករលីសែងរកលុយអោយកូនរៀនដល់ចប់

ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ «ការអបអរសាទរនិស្សិតបញ្ចប់ការសិក្សា» វាត្រូវបានចាត់ទុកថា ជាដំណើរជោគជ័យមួយ ក្រោយពីមានការខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ឪពុកម្ដាយ ខិតខំរកប្រាក់ដើម្បីឲ្យកូនរៀនបានចប់ ទោះឪពុកម្ដាយខ្លះក្រក៏ដោយ គឺគោលបំណងចង់ឲ្យកូនល្អ មានចំណេះដឹងកុំឲ្យលំបាកដូចជាគាត់ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាក់ស្តែង ដូចជានិស្សិតម្នាក់មានឈ្មោះ Mailyn Esquilito Akoy ជនជាតិហ្វីលពីពីន ទម្រាំអាចបញ្ចប់ការសិក្សាបាន គឺត្រូវឆ្លងកាត់រឿងរ៉ាវច្រើនណាស់ ដូចជាការលះបង់របស់លោកឪពុកនាងធ្វើជាកម្មករលីសែង ដែលនាំឲ្យនាងមានថ្ងៃនេះ អាចកាន់សញ្ញាបត្រដ៏មានតម្លៃនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកោតសរសើរឪពុករូបនោះជាខ្លាំង នាងបានសរសេររៀបរាប់ស្តីពីការលះបង់របស់ឪពុកនាងថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ Akoy បានចែករំលែកដោយមោទកភាពថា ឪពុករបស់នាងធ្វើការនៅនាវាដឹកទំនិញ ឬអ្នកដែលដឹកស៊ីម៉ងត៍ពីកន្លែងមួយទៅកន្លែងមួយទៀត។
ថ្វីត្បិតតែមានជីវភាពក្រីក្រក៏ដោយ នាងពិតជាមានសុភមង្គលលើសដែលពួកគេអាចរស់បាន ហើយឥឡូវនេះនាងអាចនិយាយដោយមោទកភាពថា នាងបានទទួលជោគជ័យជាមួយនឹងជំហានដ៏សំខាន់មួយនៅក្នុងជីវិតរបស់នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ តាមរយៈការបង្ហោះដ៏វែងអន្លាយ Akoy បានចែករំលែករឿងរ៉ាវដ៏សែនក្រៀមក្រំ អំពីរបៀបដែលបងប្រុសរបស់នាងបានស្ល​ា ប់់ដោយអកុសល ដោយមិនបានដឹងពីមូលហេតុពិតដោយសារពួកគេខ្វះលុយកាក់ ក្នុងការយកគាត់ទៅមន្ទីរពេទ្យ។ នាងក៏បានចែករំលែកពីរបៀបដែលនាងទៅផ្ទះយឺត ព្រោះពួកគេគ្មានអគ្គិសនីនៅផ្ទះ។ ដូច្នេះនាងត្រូវបង្ខំចិត្តនៅសាលាយឺតពេល ដើម្បីបញ្ចប់ការងារ និងសកម្មភាពផ្សេងទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Akoy ក៏បានសង្កត់ធ្ងន់ថា នាងមិនដែលទទួលបានលទ្ធផលល្អក្នុងការសិក្សានោះទេ ប៉ុន្តែនាងមិនបានបញ្ឈប់វា ហើយនៅជំរុញឆ្ពោះទៅមុខ ដើម្បីឈានដល់គោលដៅក្នុងជីវិត។
នៅចុងបញ្ចប់នៃការបង្ហោះលើបណ្ដាញសង្គមរបស់នាង Akoy បានថ្លែងអំណរគុណដល់មនុស្សទាំងអស់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងរឿងជោគជ័យរបស់នាង ហើយនាងបានផ្ញើសារទៅកាន់មនុស្សគ្រប់គ្នាថា “ភាពក្រីក្រមិនមែនជាឧបសគ្គដល់ភាពជោគជ័យនោះទេ”។ នាងបានសង្កត់ធ្ងន់ថា កើតមកក្រមិនមែនជាកំហុសនោះទេ រឿងដែលសំខាន់នោះគឺការខិតខំបន្ថែមទៀត ដើម្បីសម្រេចគោលបំណងរបស់ពួកគេក្នុងជីវិត។​ ប្រភព៖ ហ្វេសប៊ុក