ជីវិតមនុស្សមើលមិនឃើញ!រន្ធត់ណាស់នារីរូបស្រស់ត្រូវរថយន្តបុកអូសជាង៣០ម៉ែត្រ ដែលគេស្គាល់ថាជាតារាហ្វេសប៊ុកម្នាក់បណ្ដាលឲ្យស្លា ប់​ (មានវីដេអូ)

ជីវិតមនុស្សមើលមិនឃើញ!រន្ធត់ណាស់នារីរូបស្រស់ត្រូវរថយន្តបុកអូសជាង៣០ម៉ែត្រ ដែលគេស្គាល់ថាជាតារាហ្វេសប៊ុកម្នាក់បណ្ដាលឲ្យស្លា ប់​ (មានវីដេអូ)

នារីរូបស្រស់សោភា​ម្នាក់ដែលគេស្គាល់ឈ្មោះក្នុង​ហ្វេសប៊ុក​ថា “Ah Jruy“​ ត្រូវបានរថយន្តបុកអូសនឹងថ្នល់​ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈពេលជិះម៉ូតូ PCX មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ​ 1I-7873 ដែលមានបុរសម្នាក់ទៀតជាអ្នកឌុប បានរងរបួសធ្ងន់​ បែកមុខបែកមាត់​រលាត់ដៃរលាត់ជេីង​ពេញមួយតួខ្លួនតែម្ដង​ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ បន្ទាប់ពីពួកគេទាំងពីរនាក់ធ្វេីដំណេីរឆ្លងកាត់ផ្លូវបំបែកជាបួន ។
ភ្លាមៗនោះរថយន្តបង្កហេតុសមត្ថកិច្ចពុំទាន់ស្កាល់អត្តសញ្ញាណឡេីយ​ ក្រោយពីបានបុកអូសម៉ូតូខាងលេី នឹងសពជាង៣០ម៉ែត្រហើយបេីក​រត់គេចខ្លួន​បាត់ ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់យ៉ាងខ្លាំងនៅចំណុចផ្លូវបែកជាបួន​ លេីផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នាវេលាម៉ោងជាង១យប់រំលងអាធា្រត ឈានចូលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០នេះ ។
បច្ចុប្បន្ន ផ្នែកជំនាញបានធ្វើការវាស់វែង ស្រាវជ្រាវរកក្រុមគ្រួសារ នឹងបន្តឆែក​កាមេរ៉ាសុវត្ថិភាព​ដែលនៅក្បែរកន្លែងកេីតហេតុ ដេីម្បីរកអត្តសញ្ញាណរថយន្តបង្កផងដែរ។ប្រភព បង ម៉េង អ្នកសារព័ត៌មាន


error: Content is protected !!