ថៃ សម្រេចយកថ្ងៃទី២៧ ខែកក្កដា ជាថ្ងៃឈប់សម្រាក សម្រាប់បុណ្យចូលឆ្នាំថ្មីជាផ្លូវការ

ថៃ សម្រេចយកថ្ងៃទី២៧ ខែកក្កដា ជាថ្ងៃឈប់សម្រាក សម្រាប់បុណ្យចូលឆ្នាំថ្មីជាផ្លូវការ

មការចុះផ្សាយរបស់សារព័ត៌មាន Khaosodenglish នាថ្ងៃអង្គារទី០១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលថៃ បានប្រកាសសម្រេចយកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មីជាផ្លូវការ។

លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្រ្តី ដោយពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងត្រូវបានគេទទួលស្គាល់ថា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីថ្ងៃទី១៣-១៥ ខែមេសា ដែលត្រូវបានពន្យារពេលក្នុងឆ្នាំនេះ ដោយសារតែមានការគំរាមកំហែងពីសំណាក់វីរុសកូវីដ-១៩។

ថ្វីត្បិតតែមានការអនុញ្ញាតឲ្យមានថ្ងៃឈប់សម្រាកសម្រាប់សង្ក្រានឆ្នាំថ្មីក៏ដោយ ប៉ុន្តែការលេងទឹក និងពិធីដទៃទៀតដែលទាក់ទង នឹងសង្ក្រានឆ្នាំថ្មីនេះទំនងជា នឹងត្រូវបានហាមឃាត់ពេញមួយខែកក្កដា ក្រោមក្រឹត្យបន្ទាន់គ្រាអាសន្ន ដែលត្រូវបានបន្តជាលើកទីបីនៅថ្ងៃនេះ ៕