គ្រោះថ្នាក់មែន!! ទម្លាប់ដែលអ្នកប្រើកង្ហាររាល់ថ្ងៃនេះ អាចធ្វើឲ្យអ្នកស្លាប់ដោយមិនដឹងខ្លួន ស៊ែរបន្តចែកគ្នាដឹងផង

គ្រោះថ្នាក់មែន!! ទម្លាប់ដែលអ្នកប្រើកង្ហាររាល់ថ្ងៃនេះ អាចធ្វើឲ្យអ្នកស្លាប់ដោយមិនដឹងខ្លួន ស៊ែរបន្តចែកគ្នាដឹងផង

អ្នកប្រហែលជាមិនដឹងហើយក៏មិនជឿនោះទេថាកង្ហាដែលអ្នកធ្លាប់ប្រើប្រាស់នោះវាអាចធ្វើអោយប៉ះពាល់ទៅដល់សុខភាពហើយករណីធ្ងន់ធ្ងរនោះវាអាចសម្លាប់អ្នកបានបើសិនជាអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកត្រូវយល់៖
​១). ធ្វើអោយបាត់បង់ជាតិទឹក៖ តើអ្នកដឹងទេថាបើសិនជាសីតុណ្ហភាពនៅខាងក្រៅក្តៅពេកនោះខ្យល់ក្តៅនឹងបក់មកប៉ះនឹងខ្លួនអ្នកដែលវាបានធ្វើអោយខ្យល់នោះវាបានរហួតជាតិទឹកពីខ្លួនអ្នក។ សាកគិតទៅមើលថាទឹកវាត្រូវបានបញ្ចេញដោយញើសឬទឹកនោម។ ញើសវាជួយបញ្ចេញជាតិពុលហើយចុះបើសិនជាគ្មានញើសចេញដោយសារជាតិទឹកនៅក្នុងខ្លួនមិនគ្រប់គ្រាន់អញ្ចឹងបានន័យថាជាតិពុលទាំងអស់បានកើនឡើងហើយស្តុកក្នុងរាង្គកាយអ្នក។
២).ធ្វើអោយប៉ះពាល់ដល់សម្ពាធឈាម៖ នៅពេលដែលខ្យល់ក្តៅវាបានប៉ះពាល់រាងកាយអ្នកនោះវានឹងធ្វើអោយបេះដូងរបស់អ្នកលោតញាប់ខុសធម្មតា ដែលកត្តានេះហើយដែលធ្វើអោយអ្នកកើនសម្ពាធឈាម។ ការកើនឡើងបែបនេះវាអាចបង្ករជាលទ្ធផលនៃជម្ងឺគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។
៣).ប៉ះពាល់ដល់កោសិកាស្បែក៖ បើសិនជាអ្នកកំពុងតែបែកញើសជោគខ្លួនហើយបើកកង្ហាខណៈដែលសីតុណ្ហភាពក្តៅខ្លាំងនោះវាមិនមែនជាជម្រើសល្អឡើយ។ នៅពេលដែលញើសមួយចំនួនទាំងនោះប៉ះនឹងខ្យល់វានឹងជ្រាបចូលទៅក្នុងស្បែកវិញ។ សកម្មភាពនេះអាចបណ្តាលអោយរលាកកោសិកាស្បែក។

៤). ធ្វើអោយកើតជម្ងឺ៖ បើកកង្ហាដាក់នឹងមុខនោះអាចបណ្តាលអោយអ្នកថប់ដង្ហើមបាន។ វាក៏បណ្តាលអោយអ្នកកើតជម្ងឺមួយចំនួនទៀតផងដែរដូចជា៖ ជម្ងឺរលាកសួត ហើយនិងជម្ងឺផ្តាសាយជាដើម។ អ្នកប្រហែលជាធ្លាប់ទទួលរងនូវលទ្ធផលបែបនេះហើយ ដោយយ៉ាងហោចណាស់ក៏ថប់ដង្ហើមដែរ។

ឥឡូវដល់ពេលដែលអ្នកត្រូវដឹងពីវិធីការពារខ្លួនវិញម្តង។ នៅពេលដែលអាកាសធាតុក្តៅខ្លាំងអ្នកមិនគួរបើកកង្ហាខ្លាំងនោះទេ។ រាងកាយរបស់មនុស្សយើងពិតជាមិនអាចសម្របខ្លួនបានភ្លាមៗឡើយ។ និយាយដល់ចំណុចនេះអ្នកក៏មិនគួរតែងូតទឹកដែរ តែអ្នកត្រូវយកកន្សែងឬក្រណាត់ទៅជ្រលក់ទឹកហើយពូតវាយកមកដណ្តប់ខ្លួនជាការល្អ។ ប្រភពអត្ថបទ៖ pressnews