អ្នកគាំទ្រសង្ស័យ ឱក សុគន្ធកញ្ញា ពពោះកូនទីពីរ ក្រោយឃើញរូបភាពខ្ទាតពោះ

អ្នកគាំទ្រសង្ស័យ ឱក សុគន្ធកញ្ញា ពពោះកូនទីពីរ ក្រោយឃើញរូបភាពខ្ទាតពោះ

ថ្មីៗនេះគេសង្កេតឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានចំណាយពេលដើរកម្សាន្តជាមួយស្វាមី និង កូនតូចរបស់ខ្លួនតាមតំបន់ទេសចរណ៍នានាយ៉ាងរីករាយ រួមជាមួយនឹងការបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនដល់អ្នកគាំទ្រផងដែរ ។ អ្វីដែលកត់សម្គាល់ក្នុងឈុតសម្លៀកបំពាក់រលុងៗមួយឈុតនេះមានការសង្ស័យថាតារាចម្រៀងរូបនេះកំពុងពពោះកូនទីពីរ ។

តាមរយៈរូបភាពទាំងនេះ គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា មានពោះខ្ទាតធំប្លែកទោះបីនាងលេងស្ទីលពាក់អាវបែបរលុងៗដែលគេសង្ស័យថា នាងអាចនឹងពពោះកូនទីពីរ ។ ពេលនេះដែរកូនប្រុសទីមួយ អូនឆលី ក៏មានវ័យជាង ៧ ខែហើយដែរ ។ កន្លងមក ឱក សុគន្ធកញ្ញា ធ្លាប់លើកឡើងថានាងចង់បានកូនច្រើន ដូនេះបើតាមវ័យតារាចម្រៀង ឱក សុគន្ធកញ្ញា អាចនឹងសម្រុកយកកូនទីពីរក៏ថាបាន ។

ថ្វីដ្បិតមានស្វាមី និង កូនក៏ពិតមែន ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រពីសំណាក់យុវវ័យ ក្រោយពីនាងវិលចូលសិល្បៈវិញ ។ ក្នុងនោះ ឱក សុគន្ធកញ្ញា កាន់តែក្តោបបានការងារថ្មីៗជាច្រើនដែលមានទាំងចម្រៀង និង ការថតស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ ។ បើនិយាយពីការលេងស្ទីលតែងខ្លួនរបស់នាងវិញក៏កាលីបនិង ទាន់សម័យផងដែរ ។ ឱក សុគន្ធកញ្ញា ក៏ត្រូវបានអ្នកគាំទ្រសរសើរថាជាតារាដែលជោគជ័យទាំងព្រមមិនថាការងារ និង ស្នេហា ។ ជាក់ស្តែងស្វាមីរបស់នាងលោក អ៊ឹង សុខលី តែងតែលើកទឹកចិត្តដល់រូបនាងនៅពេលមានបញ្ហានានាកើតឡើង ៕