ខ្លោចចិត្ត! បាត់កូនអាយុជិត២ឆ្នាំរកមិនឃើញ ខំដើររកស្រាប់តែឃើញដាំក្បាលបាស់ជើងច្រមុជនៅក្នុងធុងទឹកក្នុងបង្គន់ស្លាប់យ៉ាងអាណោចអាធ័ម

ខ្លោចចិត្ត! បាត់កូនអាយុជិត២ឆ្នាំរកមិនឃើញ ខំដើររកស្រាប់តែឃើញដាំក្បាលបាស់ជើងច្រមុជនៅក្នុងធុងទឹកក្នុងបង្គន់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល៖ ក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារលង់ទឹកធុងនៅក្នុងបង្គន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ នាងតូចរងគ្រោះមានឈ្មោះ ស៊ីថា នីកា ភេទស្រី អាយុ ១ឆ្នាំ៨ខែ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក មានឪពុកឈ្មោះ ជួប ស៊ីថា អាយុ ២៥ឆ្នាំ និងម្តាយឈ្មោះ ចិន្តា ចន្ទី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ចិន្តា ចន្ទី ភេទស្រី ជាម្តាយរបស់ជនរងគ្រោះកំពុងតែមើលកូនតូចនៅក្នុងផ្ទះ ស្រាប់តែជនរងគ្រោះបានចេញមករត់លេងខាងក្រៅផ្ទះដូចសព្វដង ដោយនៅជិតនោះសុទ្ធតែផ្ទះបងប្អូន។ រហូតដល់វេលាម៉ោង០៦ និង០០នាទីល្ងាច ដោយមិនឃើញជនរងគ្រោះ បងប្អូនក៏នាំគ្នាដើររក ហើយឈ្មោះ ជ័យ ស្រីអូន ជាបងប្អូនជីដូន ដែលមានផ្ទះជាប់គ្នាចំហៀងខាងកើត បានទៅមើលក្នុងបន្ទប់ទឹករបស់ខ្លួន ក៏ស្រាប់តែឃើញជនរងគ្រោះនៅក្នុងធុងដាក់ទឹកក្នុងបង្គន់ ច្រមុជក្បាលបាស់ជើងឡើងលើ ហើយបានស្រង់ជនរងគ្រោះមកធ្វើចលនា និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយរួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាបផ្នែកជំនាញជំនាញសហករណ៍ជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើពិនិត្យសាកសពដោយហ្មត់ចត់ ឃើញថាសាកសពមានសភាពពោះតឹង មានទឹកហូរចេញតាមមាត់និងច្រមុះក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
តាមការសន្និដ្ឋានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។