នារី​រូប​ស្រស់​ជេរ​ប្រមាថ​សមត្ថកិច្ច​តាម Facebook បាន​ទទួល​កំហុស សុំ​ទោស​ជាសាធារណៈ

នារី​រូប​ស្រស់​ជេរ​ប្រមាថ​សមត្ថកិច្ច​តាម Facebook បាន​ទទួល​កំហុស សុំ​ទោស​ជាសាធារណៈ

នៅ​ថ្ងៃអាទិត្យ ទី​១២ ខែកក្កដា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​ឈ្មោះ គេ​ន ធីតា មុខរបរ​មេផ្ទះ ដែលមាន​គណនី Facebook ឈ្មោះ Ah Thida បាន​បង្ហោះ​រូ​បភាព ជាមួយ​ខ្លឹមសារ​ប្រមាថមើលងាយ​ដល់​កិត្តិយស​មកលើ​សមត្ថកិច្ច លើ​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook ។
ដោយមាន​ការសហការ​រវាង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការកោះហៅ​ឈ្មោះ គេ​ន ធីតា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ស្ត្រី​រូបនេះ​បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ហើយ​បានធ្វើ​កិច្ចសន្យា​សុំទោស និង​បាន​ថត​វីដេអូ​ធ្វើការ​សុំទោស​ជា​សារ​ធាណៈ នូវ​កំហុស​ដែល​ខ្លួន​បាន​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់ ។