ទីបំផុត! ករណីឆ្លង COVID-19 ទូទាំងពិភពលោកកើនដល់ជាង «១៣លាននាក់» ខណៈអ្នកស្លាប់កើនរហូតដល់…

ទីបំផុត! ករណីឆ្លង COVID-19 ទូទាំងពិភពលោកកើនដល់ជាង «១៣លាននាក់» ខណៈអ្នកស្លាប់កើនរហូតដល់…

បរទេស៖ ស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបង្កដោយវីរុសកូរ៉ូណា នៅមិនទាន់ធូរស្រាលនៅឡើយទេ ប្រសិនបើយើងក្រឡេកទៅមើលប្រទេសលោកខាងលិចមួយចំនួន។ ហើយសព្វថ្ងៃ វីរុសនេះបានឆ្លងរាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន២១៣ជុំវិញពិភពលោក និងសម្លាប់មនុស្សអស់ជាច្រើននាក់ផងដែរ។
ជាក់ស្ដែង យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមម៉ោង៩:០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា ករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកបន្ដកើនដល់ ១៣,០៣៤,៩៥៥នាក់ ដោយក្នុងនោះស្លាប់មានចំនួន ៥៧១,៥១៨នាក់ និងជាសះស្បើយចំនួន ៧,៥៨១,៥២៥នាក់។
គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះខ្លាំងបំផុតលើពិភពលោក ដោយមានករណីឆ្លងចំនួន ៣,៤១៣,៩៩៥នាក់ និងអ្នកស្លាប់មានចំនួន ១៣៧,៧៨២នាក់។ ខណៈប្រទេសប្រេស៊ីលឈរនៅលំដាប់ទី២ ដែលមានអ្នកឆ្លងសរុបចំនួន ១,៨៦៦,១៧៦នាក់ និងស្លាប់មានចំនួន ៧២,១៥១នាក់។