ជួយ Share មួយអាណិតណាស់!លួចរត់ចេញពីអង្គការកុមារា ហុង តែលតោលនៅការ៉ាស់សាំង គ្រូពេទ្យម្នាក់ឲ្យលុយចំនួន…

ជួយ Share មួយអាណិតណាស់!លួចរត់ចេញពីអង្គការកុមារា ហុង តែលតោលនៅការ៉ាស់សាំង គ្រូពេទ្យម្នាក់ឲ្យលុយចំនួន…

កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គ្រូពេទ្យធ្មេញម្នាក់ ដោយធ្វើដំណើរនៅពេលយប់ ចំពេលអស់សាំងរថយន្តផងនោះ ក៏បានចូលទៅចាក់សាំង នៅម្តុំស្ដុបពេទ្យលោកសង្ឃ ស្រាប់តែជួបក្មេងប្រុស ហុង លោកក៏បានឲ្យប្រាក់មួយចំនួន ដោយនិយាយទាំងអាណិតថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
«នៅចាំប្អូនហុងអត់? ជួយ Share 1 អាណិតណាស់ ម៉ោងប្រហែលជា ៧យប់ ពេលធ្វើដំណើរទៅរកចាក់សាំងឡាន នៅម្តុំស្ពានអាកាសពេទ្យលោកសង្ឃ ក៏បានជួបប្អូន ឬក្មួយ ហុង ដែលពុកម៉ែបងប្អូនបានធ្លាប់ស្គាល់គាត់ហើយ បើកម៉ូតូរ៉ឺម៉កកង់ ៣នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ឃើញទឹកមុខគាត់ស្លេកស្លាំង ដូចជាមនុស្សអត់កំលាំង មិនបានហូបចុក ឬគេងគ្រប់គ្រាន់អ៊ីចឹង! ឃើញគាត់ភ្លាម ខ្ញុំបាទ Dr. Metrey មានសេចក្តីអាណិតណាស់ អាណិតពន់ពេក ទប់អារម្មណ៍ និងទឹកភ្នែកស្ទើរមិនចង់បាន ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខ្ញុំបាទបានសួរក្មួយហុងថា ប្អូនគេងនៅណា? ហើយចង់ចូលរៀនទេ ពូនឹងជួយក្មួយ ឲ្យបានចូលរៀនដូចគេដូចឯង ហើយសួរគាត់ទៀតថា បើពូជួយឲ្យចូលរៀន តើខំរៀនទេ? ក្មួយហុង និយាយថា អត់ខំរៀនទេ ខ្ជិល! ធ្វើម៉េចទេ គាត់មិនមានអាហារហូបចុក និងមិនមានការអបរំ គ្រប់គ្រាន់អ៊ីចឹងបានគាត់និយាយមក ដូចមិនសូវយល់ និងមិនសូវចេះនិយាយរៀបពាក្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខ្ញុំបាទ Dr. Metrey មិនមានអ្វីច្រើនទេ ណាមួយប្រញាប់ទៅ មានរវល់បន្តិច ក៏បានជូនលុយគាត់ ៦០ ០០០៛ ទុកឲ្យក្មួយហុង ញ៉ាំបាយ ឬអាចទុកឲ្យអ្នកផ្ទះក៏បាន! ជាចុងក្រោយ សូមផ្តាំពុកម៉ែ បងប្អូនខ្មែរទាំងអស់ បើបានធ្វើដំណើរ ជាឡានក្តី ម៉ូតូក្តី តាមម្តុំ ការ៉ាស់សាំង Caltex ស្ពានអាកាសពេទ្យលោកសង្ឃ បើបានជួបក្មួយហុងអី អាចជួយគាត់ខ្លះៗតាម សទ្ធា! ខ្ញុំសូមជូនបុណ្យកុសលដល់ពុកម៉ែបងប្អូនដែលបានចូលមើល Video ពិតៗ ជាជ្រុងនៃជីវិតមួយរបស់ក្មួយ ហុង ផង សាធុ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយឃើញទឹកចិត្តល្អរបស់លោកគ្រូពេទ្យធ្មេញ មានមហាជនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានកោតសរសើរទឹកចិត្តលោកជាខ្លាំងថា លោកជាមនុស្សដែលចេះចែករំលែក នៅពេលជួបមនុស្សមានជីវភាពខ្វះខាតដែលទឹកចិត្តមេត្តា។ គួរបញ្ជាក់ថា កុមារា ហុង បានលួចចេញពីអង្គការ សង្គ្រោះជនអស់សង្ឃឹម ដែលជាកន្លែងរូបគេរស់នៅ និងរៀនសូត្រ កាលពីថ្ងៃទី១០ កក្កដា ដោយមិនឲ្យអ្នកណាដឹងឡើយ ហើយអង្គការក៏កំពុងតាមរកផងដែរ។