ក្តៅៗ!ក្រសួងប្រកាសរកឃើញមានករណីវិជ្ជមានចំនួន​ ០៩នាក់បន្ថែមទៀត​ ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ មកដល់កម្ពុជានាថ្ងៃទី១០

ក្តៅៗ!ក្រសួងប្រកាសរកឃើញមានករណីវិជ្ជមានចំនួន​ ០៩នាក់បន្ថែមទៀត​ ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ មកដល់កម្ពុជានាថ្ងៃទី១០

នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ២០២០ នេះ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានប្រកាសរកឃើញ អ្នកដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ ៩នាក់បន្ថែមទៀត​ មានលទ្ធផលតេស្ត​ វិជ្ជមានវីរុសកូវីដ-១៩​ ក្នុងចំណោមអ្នកដំណេីរសរុបចំនួន​ ៩៤នាក់។
ដោយយោងតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះយ៉ាងដូច្នេះថា៖ មានករណីវិជ្ជមានចំនួន​ ០៩នាក់បន្ថែមទៀត​ ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ មកដល់កម្ពុជានាថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២០​។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ​ ឲ្យបានខ្ជាប់ខ្ជួន​ ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ​ ទាំងអស់​ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ​ ឲ្យបានល្អ​ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត​ ដេីម្បីការពារការចម្លងនៅក្នុងសហគមន៌៖