ដំណឹងល្អ! ប្រទេសកម្ពុជា នឹងទទួលបានម៉ាស៊ីនសម្លាប់មេរោគកូរ៉ូណា ឆាប់ៗ

ដំណឹងល្អ! ប្រទេសកម្ពុជា នឹងទទួលបានម៉ាស៊ីនសម្លាប់មេរោគកូរ៉ូណា ឆាប់ៗ

ប្រទេសកូរ៉េ បានរកឃើញម៉ាស៊ីនដំបូង ដែលមានសមត្ថភាព សម្លាប់មេរោគកូរ៉ូណា នៅក្នុងខ្យល់។
ម៉ាស៊ីនបំលែងសម្ពាធ និងបស្សុទ្ធខ្យល់ ដើម្បីទប់ទល់ ជំងឺរាតត្បាតឆ្លងតាមខ្យល់ និងសម្លាប់មេរោគ ជាពិសេសគឺ ជំងឺកូវីដ១៩ ដែលជាជំងឺកំពុងតែវាយលុកយ៉ាងកាចសាហាវនៅទូទាំងពិភពលោក។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកអគ្គរាជទូត ប្រចាំប្រទេសកូរ៉េ និងសហការី បានអញ្ជើញបំពេញទស្សនកិច្ច រោងចក្រផលិតម៉ាស៊ីន និងបំលែងសម្ពាធខ្យល់ ដើម្បីទប់ទល់ និងសម្លាប់មេរោគ របស់ក្រុមហ៊ុន Personal and People Group ដែលជាក្រុមហ៊ុនធំជាងគេនៅប្រទេសកូរ៉េ បានធ្វើការស្រាវជ្រាវ និងផលិតម៉ាស៊ីននេះឡើង។ ដំណឹងដ៏សែនរីករាយសម្រាប់កម្ពុជា នោះគឺម៉ាស៊ីនសម្លាប់មេរោគកូរ៉ូណា នៅក្នុងខ្យល់នេះ នឹងមានវត្តមានក្នុងប្រទេសកម្ពុជា។

ប្រភព ៖ ហ្វេសប៊ុកផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

អត្ថបទ ៖ Sabay News