ជួយស៊ែរលើកទឹកចិត្តផង!កូនខ្មែរដំបូងគេក្លាយជាទីប្រឹក្សាក្រុមហ៊ុន Walt Disney ក្នុងខ្សែភាពយន្ត រ៉ាយ៉ានិងពង្សនាគចុងក្រោយ

ជួយស៊ែរលើកទឹកចិត្តផង!កូនខ្មែរដំបូងគេក្លាយជាទីប្រឹក្សាក្រុមហ៊ុន Walt Disney ក្នុងខ្សែភាពយន្ត រ៉ាយ៉ានិងពង្សនាគចុងក្រោយ

នេះគឺជារឿងមួយដ៏គួរឱ្យត្រេកអរ និងមានមោទនភាពបំផុតមួយ ដែលកូនខ្មែរមួយរូបគឺ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានមូលនិធិកេរដំណែលខ្មែរ បានក្លាយជាទីប្រឹក្សាខាងផ្នែកប្រវត្តិសាស្ត្រសិល្បៈ និងវប្បធម៌ នៅក្នុងក្រុមហ៊ុនផលិតគំនូរជីវចរល្បីល្បាញលំដាប់ពិភពលោក Walt Disney ក្នុងខ្សែភាពយន្តរឿង “រ៉ាយ៉ា និងពង្សនាគចុងក្រោយ”។

យ៉ាងណាមិញ មុននឹងឈានទៅដល់ការជ្រើសរើសលោកឱ្យធ្វើជាទីប្រឹក្សា លោកបណ្ឌិតបានរៀបរាប់ថា​ ដំបូងឡើយគឺគេបានទាក់ទងមកកាន់លោកតាមរយៈអ៊ីមែល ហើយលោកត្រូវផ្ញើឯកសារផ្សេងៗដែលទាក់ទងនឹងបទពិសោធន៍ការងារផ្សេងៗដែលលោកធ្លាប់បានធ្វើកន្លងមកទៅឱ្យខាង Walt Disney ហើយជំហានបន្ទាប់គឺត្រូវធ្វើការណាត់សម្ភាសន៍តាមរយៈអនឡាញអស់រយៈពេលប្រហែលជាជិត ២ម៉ោងឯនោះ ជាមួយនឹងគណៈកម្មការរបស់ Walt Disney។ ចំពោះសំណួរដែលគេបានចោទសួរគឺ ភាគច្រើនបានចោទសួរទាក់ទងនឹងបទពិសោធន៍ការងារ ចំណេះដឹង ទស្សនយល់ឃើញចំពោះផលិតកម្ម Walt Disneyជាពិសេសទាក់ទងនឹងខ្សែភាពយន្តលំដាប់ពិភពលោកមួយនេះ។

បន្ថែមពីនោះ លោកក៏បានរៀបរាប់ពិក្រុមការងារ តួអង្គ និងសាច់រឿងខ្លះៗថា៖ពេលក្រុមការងារ Disney មកដល់ស្រុកខ្មែរកាលពីឆ្នាំមុន ក្រៅពីទស្សនាប្រាសាទបុរាណខ្មែរនៅតំបន់អង្គរ គេក៏ទៅមើលក្រុមការងារល្បុកតោដែរ ដើម្បីសិក្សាអំពីក្បាច់គុណបុរាណរបស់ខ្មែរ។ ក្រុមការងារទាំងអស់គឺចាប់អារម្មណ៍ខ្លាំងណាស់ចំពោះកេរដំណែលដែលដូនតាខ្មែរបន្សល់ទុកដល់យើងជំនាន់ក្រោយ។

អ៊ីចឹង យើងអាចដឹងហើយថា គំនិតនៃការបង្កើតតួអង្គ និងទីកន្លែងមួយចំនួន (និងភាគច្រើន) ដែលជាភាសាបច្ចេកទេសគេហៅថា (Idea and concept of inspiration) គេយកតាមលំនាំសិល្បៈរបស់អារ្យធម៌ និងវប្បធម៌មួយណា នៅក្នុងតំបន់? ប៉ុន្តែ រឿង Raya and the Last Dragon គឺបានបង្ហាញអំពីផ្សងព្រេងរបស់ព្រះនាងតូច និងកូននាគចុងក្រោយ (ឈ្មោះ Susi) ឆ្លងកាត់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ ទើបយើងឃើញមានការបង្ហាញនូវ ពិភពដ៏អស្ចារ្យ (Fantasy World) នៅក្នុងរឿងមួយនេះ។

គួរជម្រាបផងដែរបើ បើសិនជាមិនមានអ្វីប្រែប្រួលទេ ខ្សែភាពយន្ត រ៉ាយ៉ា និងពង្សនាគចុងក្រោយ ឬ Raya and the Last Dragonនឹងមានការចាក់បញ្ចាំងនៅថ្ងៃ ២១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ប្រភពអត្ថបទ៖ Business Cambodia