សូមប្រុងប្រយ័ត្នខ្ពស់!កម្ពុជា អាចនឹងមានជំនន់ទឹកភ្លៀង (Flash Flood) នៅបណ្ដាខេត្តជាប់មាត់សមុទ្រ

សូមប្រុងប្រយ័ត្នខ្ពស់!កម្ពុជា អាចនឹងមានជំនន់ទឹកភ្លៀង (Flash Flood) នៅបណ្ដាខេត្តជាប់មាត់សមុទ្រ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ ទី០៤ ខែសីហា នេះ បណ្ដាខេត្តនៅមាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ខ្យល់ខ្លាំង និងរលកធំៗ ទន្ទឹមនេះ ក៏អាចមានជំនន់ទឹកភ្លៀង (Flash Flood) ផងដែរ។
ស្ថានភាពនេះ គឺដោយសារតែឥទ្ធិពលនៃវិសម្ពាធ (TD) ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង ក្បែរកោះហៃណាំ រួចបន្តដំណើរចូលប្រទេសវៀតណាម ភាគខាងជើង នៅថ្ងៃទី០២ ខែសីហាខាងមុខ។
សេចក្ដីជូនដំណឹងឱ្យដឹងដែរថា ចំណែក បណ្ដាខេត្តនៅភាគឦសាន ប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ច្រើន និងខ្យល់ខ្លាំងផងដែរ។ ជាមួយគ្នានេះ បណ្ដាខេត្តនៅភាគខាងក្រោម នឹងអាចទទួលរងឥទ្ធិពលហ្វឺន ធ្វើឱ្យកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច។ ទឹកទន្លេមេគង្គ នឹងអាចងើបឡើង ដោយសារភ្លៀងច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងភាគខាងលើ។