ក្តៅៗ សហរដ្ឋអាមេរិកផ្ទុះឡេីងជាថ្មីនៃជំងឺបង្កដោយបាក់តេរីឈ្មោះ សាល់ម៉ុននេឡា នៅក្នុងខ្ទឹមបារាំងក្រហមដែលបានធ្វើឲ្យមនុស្សឈឺដល់ទៅ ៣១ រដ្ឋ

ក្តៅៗ សហរដ្ឋអាមេរិកផ្ទុះឡេីងជាថ្មីនៃជំងឺបង្កដោយបាក់តេរីឈ្មោះ សាល់ម៉ុននេឡា នៅក្នុងខ្ទឹមបារាំងក្រហមដែលបានធ្វើឲ្យមនុស្សឈឺដល់ទៅ ៣១ រដ្ឋ

មន្ត្រីសុខាភិបាលសហព័ន្ធបាននិយាយថាការផ្ទុះឡើងនៃបាក់តេរី សាល់ម៉ុននេឡា (salmonella) ដែលបានធ្វេីអោយពុលមនុស្សជិត ៤០០ នាក់នៅក្នុងរដ្ឋចំនួន ៣១ ត្រូវបានគេតាមដានរកឃើញនៅក្នុងខ្ទឹមបារាំងក្រហមដែលចែកចាយដោយក្រុមហ៊ុនមួយឈ្មោះ Thomson International Inc ដែលមានមូលដ្ឋាននៅ ប៊ែកឃឺហ្វៀល ក្នុងរដ្ឋកាលីហ្វ័រញ៉ា ។

រដ្ឋបាលចំនីអាហារ និងឱសថ (FDA) បានប្រមូលប្រភេទខ្ទឹមទាំងអស់រួមទាំង ខ្ទឹមស និងខ្ទឹមបារាំងពីក្រុមហ៊ុនខាងលេីមកពិនិត្យបន្ថែម ហេីយរហូតមកដល់ពេលនេះបាក់តេរី សាល់ម៉ុននេឡា

បានធ្វើឲ្យមនុស្ស ៣៩៦ នាក់ឈឺ ហើយមនុស្សជិត ៦០ នាក់ផ្សេងទៀតត្រូវបញ្ជូនចូលមន្ទីរពេទ្យ ។ មជ្ឈមណ្ឌលបង្ការ និងការពារជំងឺឆ្លង (CDC) បាននិយាយថាករណីដំបូងត្រូវបានគេរាយការណ៍នៅចន្លោះថ្ងៃទី ១៩ ខែមិថុនា និងថ្ងៃទី ១១ ខែកក្កដា ។

បញ្ជាក់ផងដែររោគសញ្ញានៃជម្ងឺបង្កដោយបាក់តេរីនេះ រួមមាន រាគរូស គ្រុនក្តៅ និងរមួលពោះចន្លោះពី ៦ ម៉ោងទៅ ៦ ថ្ងៃបន្ទាប់ពីប៉ះពាល់នឹងបាក់តេរី ។ ជាធម្មតាមនុស្សឈឺក្នុងរយះពេលពី ៤ ទៅ ៧ ថ្ងៃ ហេីយអ្នកដែលមានអាយុក្រោម ៥ ឆ្នាំ អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ

និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយងាយអាចនឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ក្នុងករណីខ្លះការឆ្លងអាចរាលដាលពីពោះវៀនទៅផ្នែកផ្សេងទៀតនៃរាងកាយហើយត្រូវការបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

CDC កំពុងជម្រុញឱ្យនរណាម្នាក់ដែលមានរោគសញ្ញាពុលដោយបាក់តេរី សាល់ម៉ុននេឡា ត្រូវទាក់ទងទៅវេជ្ជបណ្ឌិតភ្លាមៗ ព្រមទាំងរាយការណ៍ពីអ្វីដែលពួកគេបានញ៉ាំមួយសប្តាហ៍មុនពេលពួកគេឈឺ និងរាយការណ៍ពីជំងឺនេះទៅមន្ទីរសុខាភិបាល និងទាក់ទងជាមួយអ្នកស៊ើបអង្កេតសុខភាពអំពីជំងឺរបស់ពួកគេ ។

CDC ប៉ាន់ប្រមាណថាបាក់តេរី Salmonella បណ្តាលឱ្យមានប្រជាពលរដ្ឋអាមេរិកត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៦.៥០០ នាក់ និង ៤២០ នាក់ស្លាប់នៅក្នុងជារៀងរាល់ឆ្នាំ ហេីយភាគច្រេីនអាហារគឺជាប្រភពនៃការឆ្លងជំងឺនេះ ។

ប្រភព CNN