ទីបំផុត ចិន​បំផ្ទុះទំនប់ទឹក​ទន្លេមួយ ដើម្បីរំដោះទឹកជំនន់​ ដែលសម្លាប់មនុស្សអស់ជាច្រើន(មានវីដេអូ)

ទីបំផុត ចិន​បំផ្ទុះទំនប់ទឹក​ទន្លេមួយ ដើម្បីរំដោះទឹកជំនន់​ ដែលសម្លាប់មនុស្សអស់ជាច្រើន(មានវីដេអូ)

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អាជ្ញាធររបស់ប្រទេសចិន បានសម្រេចបំផ្ទុះទំនប់ទឹកទន្លេធំមួយ ក្នុងគោលបំណងទម្លាយទឹកជំនន់ ដែលកំពុងកើតមានឡើងនៅទូទាំងប្រទេសចិន និងបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់។

បណ្តាញទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ទំនប់​ទឹកនៅលើដងទន្លេ Chuhe ​ក្នុងខេត្ត អានហ្វួយ (Anhui) ត្រូវបាន​ទម្លាយដោយប្រើគ្រឿងផ្ទុះ កាលពីព្រឹកថ្ងៃអាទិត្យ ​ហើយកម្រិតទឹកត្រូវបានគេរំពឹងថា នឹង​ស្រកចុះប្រមាណ​៧០សង់ទីម៉ែត្រ។

ការទម្លាយ​​ទំនប់ទឹកទន្លេ ដោយប្រើគ្រឿងផ្ទុះនេះ គឺការជាឆ្លើយតបទៅតាមស្ថានការណ៍បន្ទាន់ ​កំឡុងពេលទឹកជំនន់ដ៏អាក្រក់បំផុត បានកើតឡើង​នៅប្រទេសចិន ដូចកាល​ឆ្នាំ ១៩៩៨ ​ដែលទឹកជំនន់នោះ បានសម្លាប់មនុស្សជាង ២ពាន់នាក់ និងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ជិត ៣លានខ្នង។

សូមជម្រាបផងដែរថា កម្ពស់ទឹកនៅតាមដងទន្លេជាច្រើន​ក្នុងប្រទេសចិន បានកើនឡើងខុសពីធម្មតានៅឆ្នាំនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង។ ហើយ​បច្ចុប្បន្ន ទឹកជំនន់នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសចិននេះ បានបន្តសម្លាប់មនុស្សអស់ជាង ១៥០នាក់ ខណៈប្រជាជនប្រមាណ ១.៨លាននាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព៕