ចុមយក្ស! ស្ងាត់ៗ អ៊ឹម ជីវ៉ា ក្លាយជាឯកឧត្ដមបាត់?

ចុមយក្ស! ស្ងាត់ៗ អ៊ឹម ជីវ៉ា ក្លាយជាឯកឧត្ដមបាត់?

តារា​សម្ដែង​​ អ៊ឹម ជីវ៉ា បាន​ធ្វើ​ឲ្យ​​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​​លោក​បង្ហោះ​លិខិត​មួយ​​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​បុណ្យ​អុំទូក។

លិខិត​អញ្ជើញ​ខាង​លើ​ឲ្យ​ដឹង​ថា តាម​ព្រះរាជ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​មហាក្សត្រ​​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ សម្ដេចចៅហ្វាវាំង វរវាងជ័យ​ អធីបតីស្រីង្គារ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ និង​ជា​ប្រធាន​គណៈកម្មការ​​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​​សូម អញ្ជើញ​ឯកឧត្ដម​ អ៊ឹម ជីវ៉ា ចូល​រួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។

ទាក់​ទាក់​លិខិត​អញ្ជើញ​ចេញ​ពី​​ព្រះបរមរាជវាំង​នេះ​ដែរ​ អ៊ឹម ជីវ៉ា ឲ្យ​ដឹង​ថា មិន​មែន​ជា​ការ​ពិត​ទេ ហើយ​​​​ខ្លួន​ក៏​​មិន​ទាន់​បាន​ក្លាយ​ជា​ឯកឧត្ដម​អី​នោះ​ដែរ។ លោក​ពិត​ជា​មាន​ការ​ងឿង​ឆ្ងល់​នៅ​ពេល​ឃើញ​​ក្នុង​លិខិត​ដាក់​ថា ឯកឧត្ដម​ ដូច្នេះ។ “ឥឡូវ​បង​មិន​ទាន់​ក្លាយ​ជា​ ឯកឧត្ដម​ទេ តែ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​បង​ក្លាយ​ជា​ឯកឧត្ដម​ពិត​មែន​នោះ​ បង​មិន​លាក់​នោះ​ទេ”៕​

រូបថត៖ពីហ្វេសប៊ុក អ៊ឹម ជីវ៉ា