មិនដឹងជាគ្រូពេទ្យស្អីទេ ! ក្មេងប្រកាច់បញ្ឈរភ្នែកជិតស្លាប់ហើយ នៅតែថាអត់អីៗ ទីបំផុត ក្មេងក៏ស្លាប់ ខ្លួនឯងក៏ជាប់ខ្នោះ ….

ខេត្តក្រចេះ ៖ ទារកជាកូនអាយុ៣ខែម្នាក់ ពេលមានអាការក្តៅខ្លួន ត្រូវឪពុកម្តាយនាំមកផ្ទះគ្រូពេទ្យមួយកន្លែង ដើម្បីព្យាបាល។ លុះពេលមកដល់ គ្រូពេទ្យបានដាក់ម៉ាស៊ីនឆ្ពុង ដើម្បីឱ្យទារកនោះស្រួលដកដង្ហើម ហើយឪពុកឈរមើលឃើញកូនបញ្ឈរភ្នែក ក៏ប្រាប់ទៅគ្រូពេទ្យឱ្យឈប់ឆ្ពុងទៅ តែគ្រូពេទ្យឆ្លើយថា មិនអីទេៗ ស្រាប់តែបន្តិចទារកកម្សត់នោះ បានដាច់ខ្យល់ស្លាប់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺទូទៅមួយកន្លែង នៅទីប្រជុំជនស្រុកសំបូរ ខេត្តក្រចេះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ទារករងគ្រោះ មានឈ្មោះ រ៉ង ពិសិទ្ធ ភេទប្រុស អាយុ៣ខែ មានឪពុកឈ្មោះហ៊ន បុណ្ណារិទ្ធ អាយុ២៩ឆ្នាំ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានទីលំនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅថ្ងៃកើតហេតុ ឪពុកម្តាយទារករងគ្រោះបានយកកូន ទៅព្យាបាលនៅបន្ទប់ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺទូទៅរបស់វេជ្ជបណ្ឌិត ឈ្មោះ ផាត់ ពិទូរ្យ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលយកកូនមកដល់ភ្លាម គ្រូពេទ្យក៏បានពិនិត្យឃើញថា កូនមានអាការ:ស្លេះរុំទងសួត ហើយលោកគ្រូពេទ្យបានយកកូនរបស់គាត់ទៅដាក់ម៉ាស៊ីនឆ្ពុង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឱ្យស្រួលដកដង្ហើម តែពេលនោះឪពុកឈរមើលឃើញកូនបញ្ឈរភ្នែក ក៏ប្រាប់ទៅគ្រូពេទ្យឱ្យឈប់ឆ្ពុងទៅ តែពេលនោះគ្រូពេទ្យឆ្លើយថា មិនអីទេ ប៉ុន្តែនៅពេលគ្រូពេទ្យកំពុងតែប្រើម៉ាស៊ីនឆ្ពុង កូនបានដាច់ខ្យល់បាត់បង់ជីវិតតែម្ដងទៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថា ក្រោយទារករងគ្រោះស្លាប់ លោកគ្រូពេទ្យអត់ទទួលខុសត្រូវទេ ហើយថែមទាំងនិយាយថា បើចង់ទៅប្ដឹងពីណាទៅប្ដឹងទៅ ទើបឪពុកម្តាយទារករងគ្រោះ បីសពកូននោះមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីឱ្យសុំសមត្ថកិច្ចជួយរកយុត្តិធម៌ដល់កូនរបស់គាត់ ទៅតាមផ្លូវច្បាប់ផង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអធិការ បញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ឪពុកម្តាយទារករងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន លោកវេជ្ជបណ្ឌិត ផាត់ ពិទូរ្យ តាមបញ្ជារបស់ព្រះរាជអាជ្ញា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕