កីឡាករគុនចម្រុះកម្ពុជា លោក ចាន់ រតនា ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន សែលកាត មានប្រភពដើមចេញពីក្បាច់ប្រដាល់បុរាណគឺយុទ្ធគុនខម 🇰🇭 មុនពេលបោះជំហានចូលប្រឡូកប្រដាល់គុនខ្មែរ។ អាវុធគ្រោះថ្នាក់របស់គាត់គឺកណ្តាប់ដៃ និងទាត់ 🥊លោកបានឡើងសង្វៀនអន្តរជាតិ ONE Championship 10 ដង ។ ហើយក្នុងវីដេអូនេះបងប្អូននឹងបានឃើញពីស្នៀត ផ្ដួលដៃគូក្នុងការប្រកួតពិសេសៗរបស់គាត់ទាំង 3 ។ នៅថ្ងៃទី 18 ខែធ្នូ ខាងមុខនេះ លោក នឹងមានវត្តមានក្នុង ព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៃ ONE Championship នៅប្រទេសសឹង្ហបុរី។ កុំភ្លេចចូលរួមផ្ដល់កម្លាំងចិត្ត និងគាំទ្រគាត់ទាំងអស់គ្នានៅក្នុង ខំមិនខាងក្រោមណា៎!
កីឡា
ក្តៅៗ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ឆ្លងកូវីដ-១៩
ព័រទុយហ្កាល់៖ សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់ បានជូនដំណឹងឲ្យដឹងថា កីឡាករ Cristiano Ronaldo បានធ្វើតេស្តិ៍វិជ្ជចំពោះ កូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅមុននេះបន្តិច នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០៕
ស្ទើរមិនគួរឱ្យជឿ កំពូលកីឡាករបាល់ទាត់ Neymar បានឆ្លងវីរុសកូវីដ១៩ រួមទាំងមិត្តរួមក្រុម២រូបទៀត
នេះគឺជារឿងដ៏គួរឱ្យព្រួយបារម្ភនិងក្រៀមក្រំបំផុត ដែលកំពូលកីឡាករដ៏ឆ្នើមរបស់ក្លឹប PSG ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ដែលជាជំងឺធ្វើឲ្យមនុស្សទូទាំងពិភពលោកកំពុងខ្លាចរអា នេះបើយោងតាមការចេញផ្សាយដោយ Daily Mail។ យ៉ាងណាមិញបើគិតមកទល់នឹងពេលនេះ Neymar គឺជាបុគ្គលទី ៣ នៅក្នុងក្លឹប PSG បន្ទាប់ពី Leandro Paredes និង Angel Di Maria ដែល បានផ្ទុកនូវវីរុសមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងមានតែក្ដីសង្ឃឹម និងជូនពរឱ្យលោក អាចជាសះស្បើយឡើងវិញ និងអាចចូលមកប្រឡូកនៅក្នុងវិស័យកីឡាបាល់ទាត់នេះបានដូចដើមវិញតែប៉ុណ្ណោះ។
សោកស្តាយផង!កីឡាករវង្ស ណយ ប្រកាសលាឈប់ពីប្រដាល់ មកលក់ងៀតក្របី ដោយសារវាយយូរហើយល្បីតែឈ្មោះ គ្មានសល់អ្វី ខ្លាចពិការ ខានរកស៊ីចិញ្ចឹមកូន
ប្រិយមិត្តប្រាកដជាធ្លាប់ដឹងពីភាពល្បីល្បាញរបស់កីឡាករប្រដាល់ វង្ស ណយ ដែលមានឈ្មោះល្បីល្បាញក្រើកសង្វៀនយកឈ្នះគូប្រកួតមិនចេះតិចដង តែកាលពីយប់មិញនេះស្រាប់តែគាត់បង្ហោះសារលើហ្វេសបុក លាឈប់ពីប្រដាល់វិញ ដោយសារតែគាត់អស់កម្លាំងវាយ ហើយខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ហើយប្រកាសឲ្យបងប្អូនគាំទ្រងៀតក្របីរបស់គាត់វិញ។ កីឡាករប្រដាល់ វង្ស ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ “(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វាយនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”។
និយាយលែងចេញ!ពេលឃើញរាងអតីតស្តេចប្រដាល់ខ្មែរ អេ ភូថង ដោះអាវ មានសាច់នឹងក្បាលពោះដើរហត់សឹងមិនរួច(មានវីដេអូ)
ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា កាលពីម្សិលមិញនេះលោកគ្រូ អេ ភូថង បានបង្ហោះសារដ៏សង្វេគនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អំពីការបាត់បង់ម្តាយបង្កើត។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲអ្នកគាំទ្រលោកមានការភ្ញាល់ផ្អើលជាខ្លាំង។ បន្ទាប់មកកាលពីប៉ុន្មានម៉ោងមុននេះលោក អេ ភូថង ក៏បានបញ្ចេញសារមួយទៀតដោយបានសរសេរថា៖ “ខ្ញុំបាទ អេ ភូថង និង ក្រុមគ្រួសារ សូមគោរពជំរាបជូនដល់ញាតិមិត្តជិតឆ្ងាយអោយបានជ្រាបថា ថ្ងៃស្អែកនេះត្រូវនឹងថ្ងៃ ពុធ ទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១១ : ០០ ថ្ងៃត្រង់ សពអ្នកម្តាយរបស់ខ្ញុំបាទ ត្រូវបានដង្ហែរទៅកាន់វត្ត ឫស្សីសាញ់ សង្កាត់ ទួលពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការបូជា” ជាមួយនឹងរូបភាពដ៏សោកសៅពីរសន្លឹករបស់លោក។ តែយ៉ាងណាមិញ ក្រឡេកមកមើលរូបរាងរបស់ស្តេចប្រដាល់ស្រុកខ្មែរ លោក អេ ភូថង ឯណោះវិញ ធ្លាប់តែឃើញកាលគាត់ល្បីនៅជាកីឡាករ រូបរាងស្តើងមានសាច់ដុំ ដោះអាវ វា យ ជាមួយគូប្រគួត យ៉ាងសង្ហា តែឥលូវនេះស្រាប់តែពេលលោកគ្រូ […]
ចូលរួមរំលែកទុក្ខ! ម្ដាយរបស់អតីតកែងឆេះ ជង្គង់ហោះ អេ ភូថង ទទួលមរណភាពមុនហើយ
នេះបើតាមការបង្ហោះផ្សព្វផ្សាយលើហ្វេសបុករបស់លោក អេ ភូថង អតីតអ្នកប្រដាល់ល្បីឈ្មោះប្រចាំនៅកម្ពុជា និងជាគ្រូជម្រើសជាតិប្រដាល់គុនខ្មែរបានបញ្ជាក់ថា ម្ដាយបង្កើតរបស់លោកបានទទួលមរណភាពនៅមុននេះហើយ។ រំលឹកដែរថា ម្ដាយរបស់លោក អេ ភូថង ត្រូវបានគេដឹងថាកើកជំងឺមហារីកក្បាលដំណាក់កាលចុងក្រោយផងដែររយៈពេលខែមកនេះ។ អ្នកមានគុណរបស់អតីតអ្នកប្រដាល់ប្រចាំនៅកម្ពុជារូបនេះបានទទួលមរណភាពហើយនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
«កុំចាំដល់មានអ្វីគ្រប់យ៉ាងទើបធ្វើអំពើល្អ»ដោយសារតែធ្លាប់ឆ្លងកាត់ការលំបាកវេទនា ធ្លាប់អត់ឃ្លាន ធ្លាប់ជាអ្នកជំងឺដែលគ្មានលទ្ធភាពព្យាបាល Cristiano Ronaldo ធ្លាប់ធ្វើអំពើល្អៗជាច្រើនមុនក្លាយជាមហាសេដ្ឋី
•គាត់តែងតែបរិច្ចាកប្រាក់រង្វាន់ដែលទទួលបានពីការឈ្នះពានទៅជួយអង្គការមនុស្សធម៌ជាច្រើនដងផ្សេងៗគ្នា ។ •គាត់តែងតែរ៉ាប់រងចំណាយលើការវះកាត់ក្មេងៗជាច្រើនដែលគ្មានលទ្ធភាពព្យាបាល ។ •គាត់តែងតែបរិច្ចាកឈាមទៀងទាត់ដើម្បីជួយអ្នកជំងឺដែលត្រូវការឈាមព្យាបាលបន្ទាន់ ។ •គាត់តែងតែជួយប្រទេស ឫ តំបន់ដែលជួបគ្រោះមហន្តរាយ (អគ្គីភ័យ រំជួយដី គ្រោះរាំងស្ងួត ទឹកជំនន់ សង្រ្គាម ជម្ងឺរាត្បាត … ) ។ •គាត់តែងតែជួយសាងសងសាលារៀន និង ជួយសម្ភារៈសិក្សាសម្រាប់ក្មេងនៅប្រទេសក្រីក្រ ។ •គាត់តែងតែជួយ មិត្តភក្តិ មិត្តរួមក្រុម លោកគ្រូបង្វឹក អ្នកធ្លាប់ផ្តល់ឱកាស អ្នកធ្លាប់ជួយគាត់ ឲ្យគាត់បានក្លាយជាកីឡាករបាល់ទាត់ និង អាចមានអ្វីៗគ្រប់យ៉ាងមកដល់បច្ចុប្បន្ននេះ ។ «អ្នកអាចស្អប់គាត់ តែសូមអ្នកកុំស្អប់អំពើល្អរបស់គាត់» ❤️
ពិតជាគួរអោយសោកស្តាយណាស់!ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា លោកស្រី កែ ឡេង សម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់
CAMSOC-ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC លោកស្រី កែ ឡេង បន្ថែមទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់យូរម៉ោងក្នុង១ថ្ងៃៗ។ ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីព កីឡាការិនីប៉េតង់ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។ កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ។ លោកស្រីបន្ថែមថា មកដល់ពេលនេះលោកស្រីមិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជាណា […]
ដៃគូជូរចត់ពីមុន កែវ រំចង់ វង្ស ណយ ចាប់អាជីព Online ដូចគ្នារកចំណូលបន្ថែម
អ្នកប្រដាល់ដៃគូជូរចត់ជាមួយគ្នាពីអតីតកាល កែវ រំចង់ និងអ្នកលេងកែង វង្ស ណយ ឥលូវកំពុងចាប់អាជីពលក់ម្ហូប Online ដោយម្នាក់លក់បុកប្រហុក បុកកាពិ និងម្នាក់ទៀតលក់ងៀតក្របីបន្ថែមពីលើការឡើងសង្វៀន។ កីឡាករ កែវ រំចង់ កែវ រំចង់ ដើម្បីរកចំណូលបន្ថែមពីលើការឡើងសង្វៀនប្រដាល់បច្ចុប្បន្ននេះគឺការឆ្លៀតលក់ម្ហូបតាម Online ដើម្បីរកចំណូលជួយផ្គត់ផ្គង់ក្រុមគ្រួសារ។ អ្នកប្រដាល់រូបនេះបានលក់ជាច្រើនខែមកហើយនៅឯខេត្តបាត់ដំបង និងផ្ញើមកតាមខេត្តផ្សេងៗផងដែរ។ រំចង់ មានលក់បុកកាពិ បុកប្រហុក និងបុកទំពាំងជាដើម។ កីឡាករ វង្ស ណយ ចំណែកកីឡាករ វង្ស ណយ វិញក៏ចាប់អាជីព Online បន្ថែមទៀតដែរក្នុងពេលថ្មីៗនេះ ដែលមានអ្នកគាំទ្រប្រដាល់ចែកចាយច្រើនតាមបណ្ដាញសង្គមហ្វេសបុក។ អ្នកលេងកែងរូបនេះគឺមានលក់ងៀតក្របី និងកំពុងមានការគាំទ្រច្រើនផង ។ ដូច្នេះប្រសិនបើកអ្នកចង់ញុំម្ហូបទាំងនេះ ឬចង់ជួយលើកស្ទួយជីវភាពអ្នកប្រដាល់កុំភ្លេចជួយទិញពួកគេផងតាមហ្វេសបុក (វង្ស ណយ Online និង Keo Rumchong)។
ឡូយណាស់! Ronaldo លេងសុទ្ធតែទិញឡានស៊េរីទំនើប ជូនអ្នកម៉ាក់ជិះលេង
បរទេស៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាស្គាល់ កីឡាករបាល់ទាត់លំដាប់ពិភពលោក ជនជាតិព័រទុយហ្គាល់ Cristiano Ronaldo ជាកីឡាដ៏ល្បីឈ្មោះ ដែលត្រូវបានមហាជន ព្រមទាំងហ្វេនៗជាច្រើន ទទួលស្គាល់ពីសមត្ថភាពដ៏ល្អរបស់លោក ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងអាជីពជា កីឡាបាល់ទាត់ លោក Ronaldo ក៏បានរកចំណូលបានយ៉ាងច្រើន ដែលអាចធ្វើឲ្យគ្រួសាររបស់លោក រស់នៅយ៉ាងសុខស្រួល ព្រមទាំងមានជីវិតឡូយឆាយ ថែមទៀតផង។ លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានទិញកាដូ ដែលជាឡានស៊េរីទំនើបថ្មីស្រឡាង ជូនដល់អ្នកម្ដាយ ដែលក្នុងហេតុការណ៍នេះ ក៏បានធ្វើឱ្យអ្នកម្តាយរបស់លោក មានភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយថែមទាំងបង្ហោះរូបភាព ព្រមទាំងសារនៅក្នុងបណ្ដាញសង្គម Instagram ទៀតផង។ នៅក្នុងនោះដែរ អ្នកម្ដាយរបស់លោក បានសរសររៀបរាប់ថា៖ អរគុណកូនប្រុស សម្រាប់កាដូ ដែលបាន ឱ្យខ្ញុំនៅថ្ងៃនេះ រីករាយទិវាមាតា សម្រាប់អ្នកម្តាយទាំងអស់គ្នា។