លោកតា Santa Claus ម្នាក់បានចុះមកចែកកាដូជូនមនុស្សលោកខុសបច្ចេកទេសត្រូវជាប់នៅលើបង្គោលខ្សែរភ្លើងយ៉ាងយូរទម្រាំតែគេជួយសង្គ្រោះយកគាត់ចុះមកដីវិញបាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Rio Linda រដ្ឋ California សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញនេះ។ គួរបញ្ជាក់ជូនថា តាមវប្បធម៌របស់ក្រុមអ្នកកាន់សាសនាកាតូលិកនៅក្នុងថ្ងៃទី ២៥ ធ្នូខាងមុខនេះពួកគេនឹងប្រារព្ធពិធីបុណ្យមួយដែលមានឈ្មោះថា Christmas ឬប្រជាពលរដ្ឋខ្មែរនិយមហៅថា បុណ្យណូអ៊ែល ហើយនៅក្នុងពិធីបុណ្យនេះបើតាមជំនឿនិងតាមខ្សែភាពយន្តគឺមានលោកតា Santa Claus ឬលោកតាណូអ៊ែលជិះស្គីរលើទឹកកកនិងហោះហើរគ្រប់ទីកន្លែងដើម្បីចែកស្ករគ្រាប់ឬអំណោយផ្សេងៗទៅប្រជាពលរដ្ឋជាពិសេសគឺក្មេងៗតែម្តង។ យ៉ាងណាក្តីសម្រាប់នៅក្នុងសង្គមជាក់ស្តែងវិញ នាពេលកន្លងមកក៏មានមនុស្សមួយចំនួនបានតែងខ្លួនជាលោកតាណូអ៊ែលដើរតាមផ្លូវសាធារណៈចែក អំណោយដល់ប្រជាពលរដ្ឋផងដែរ ដើម្បីបង្កើតបរិយាកាសរីករាយនៅក្នុងពិធីបុណ្យនិងដើម្បីបួងសួងឲ្យពលរដ្ឋទាំងអស់ជួបតែសំណាងល្អ។ ដោយឡែកនៅក្នុងករណីខាងលើនេះវិញគឺ មានបុរសដែលតែងខ្លួនជាលោកតាណូអ៊ែលម្នាក់ចង់ឲ្យមានកាចាប់អារម្មណ៍ខ្លាំងទើបរូបគាត់សម្រេចលោត ចេញពីយន្តខ្នាតតូចមួយគ្រឿងដោយប្រើប្រាស់ឆ័ត្រយោងសម្រាប់ចុះមកទីក្រុងដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ តែជាអកុសគាត់ក៏បានជាប់នៅលើបង្គោលខ្សែភ្លើងយ៉ាងយូរទើបក្រុមការងាពន្លត់អគ្គិភ័យអាចជួយយកគាត់ចុះមកដីវិញបាន។ យ៉ាងណាក្តី លោកតាណូអ៊ែលរូបនេះមិនមានរបួសធ្ងន់ធ្ងរនោះទេ៕
ប្លែកៗ
ភ្ញាក់ផ្អើល រកឃើញស្វាធំ១ក្បាល មានម្រាមដៃដូចមនុស្ស និង DNA សុទ្ធនឹងមនុស្ស ៩៩%
ថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធឺណិត ពិតជាមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង ខណៈឃើញម្រាមដៃស្វាហ្គោរីឡាអាយុ ៦ ឆ្នាំ ១ក្បាល មើលទៅដល់ម្រាមដៃមនុស្សយ៉ាងស្រស់ស្អាត។ ហើយជាមួយគ្នានេះផងដែរ ក៏ត្រូវបានអ្នកជំនាញនិយាយថា ដោយសារតែលក្ខខណ្ឌអាល់កាឡាំង បានបណ្តាលឲ្យស្បែកខ្លះរបស់ស្វានេះ ប្រែទៅជាស ហើយលទ្ធផល DNA គឺសុទ្ធទៅនឹងមនុស្ស ៩៥ ទៅ ៩៩%។ ស្វាធំញី១ក្បាលនេះមានឈ្មោះ Anaka អាយុ ៦ ទៅ ៧ ឆ្នាំ ហើយបច្ចុប្បន្ន វាកំពុងរស់នៅក្នុងសួនសត្វអាត្លង់តា។ ប៉ុន្តែ ស្វាញីនេះស្រាប់តែលេចឡើងម្រាមដៃចំនួន ៣ ប្រែជាស ហើយមើលទៅមានទម្រង់ដូចម្រាមដៃមនុស្សអ៊ីចឹង។ ហ្គោរីឡា គឺជាប្រភេទសត្វស្វាដែលមានរូបរាងកាយស្រដៀងទៅនឹងមនុស្សបំផុត បន្ទាប់ពីសត្វសត្វស្វាឪ និងស្វាបូនូបូស។ ហើយតាមរយៈការធ្វើ DNA រកឃើញថា វាស្រដៀងទៅនឹងមនុស្ស ៩៥ ទៅ ៩៩%។ ហ្គោរីឡា គឺស្ថិតក្នុងចំណោមសត្វស្វាធំៗ ដែលនៅតែមានជីវិតដល់សព្វថ្ងៃ។ ហើយជាសត្វស្វាដ៏ធំបំផុត នៅក្នុងពិភពលោក ដែលមានដើមកំណើតនៅភាគកណ្តាលនៃទ្វីបអាហ្វ្រិក។ វាក៏ជាប្រភេទសត្វស្វារស់នៅជាលក្ខណៈសង្គម និងរស់នៅផ្តុំជាហ្វូង ប៉ុន្តែ ហ្វូងទាំងមូលគឺមានមេដឹកនាំពេញវ័យតែមួយគត់។ […]
មានចឹងទៀត! ព្រោះតែចាត់ទុកខ្លួនជាព្រះ បុរសឥណ្ឌាម្នាក់ ពុំដែលកាត់សក់ជិត១សតវត្សរ៍ បើទោះត្រូវទួលទម្ងន់សក់កណ្តាញ់វេទនាប៉ុណ្ណា (វីដេអូ)
បុរសអាយុ ៩៤ ឆ្នាំម្នាក់ មកពីរដ្ឋ Karnataka (ឥណ្ឌា) បានអះអាងថា គាត់មិនដែលកាត់សក់ម្តងណាឡើយក្នុងមួយជីវិតនេះ ពោលគឺជិតមួយសតវត្សរ៍ហើយៗ ឥឡូវនេះ គាត់ត្រូវរុំសក់ទាំងនេះមានប្រវែងជាង ៧ ម៉ែត្រ នៅជុំវិញក្បាល ដើម្បីអាចដើរទៅណាមកណាបាន។ តែទោះយ៉ាងណា គាត់ពិតជាមានការឈឺចាប់ ដោយសារតែទម្ងន់សក់ទាំងនេះ។ Doddapalliah ដែលត្រូវបានមនុស្សជាច្រើនគេគោរពដូចអាទិទេព រស់នៅក្នុងទីប្រជុំជន Molakalmuru ស្រុក Chitradurga។ ដើម្បីអាចដើរបាន នោះសក់របស់គាត់ត្រូវតែចងស្វាយជារង្វេលដ៏ធំនៅលើក្បាលរបស់គាត់ ហើយក៏ត្រូវបានគ្របដោយក្រណាត់ផងដែរ ពីព្រោះវាមានប្រវែងដល់ទៅ ៧,៣ ម៉ែត្រ ឯណោះ។ មនុស្សនៅក្នុងភូមិ ដែលជាអ្នកមានជំនឿ គឺតែងតែមានបំណងប៉ះសក់របស់គាត់ ដើម្បីប្រាថ្នាបួងសួងសុំសេចក្តីចម្រើន ខណៈដែល Doddapalliah បានជឿថា គាត់ជាព្រះ ហេតុដូច្នេះហើយ បានជាគាត់មិនដែលកាត់សក់របស់គាត់នោះទេ ព្រោះខ្លាចប៉ះពាល់ដល់រូបព្រះ។ បើទោះជាសក់របស់គាត់វែង និងធ្ងន់ បង្កជាឧបសគ្គសម្រាប់វ័យរបស់គាត់នៅពេលនេះយ៉ាងណា ក៏គាត់ពុំកាត់វាចេញឡើយ ដោយគាត់គ្រាន់តែស្នើឲ្យប្រជាជនជួយរុំសក់ឲ្យគាត់ទៅបានហើយ។ ដោយសារតែសក់របស់គាត់ពុំដែលត្រូវទឹក ពោលគឺគាត់ពុំដែលកក់សក់ម្តងណាឡើយអស់រយៈពេលជាច្រើនឆ្នាំ ហេតុនេះ សក់ទាំងនោះក៏ចាប់ផ្តើមរមូរចូលគ្នា និងក្លាយទៅជាកណ្តាញ់បែបនេះតែម្តង។ គួរបញ្ជាក់ផងដែរ […]
គាថាបាលី សំរាប់ដើរព្រៃ “គាថាចងមាត់ពស់” និង “ថ្នាំបន្សាបពិសពស់គ្រប់ប្រភេទ” ស៊ែរទុកទៅដើម្បីការពារខ្លួន!!
៚ហ៊ុចជុជ្ជៈ សំហ៊ុចជុជ្ជៈ ហិបាគ្រុទ្ធោ៚ (សូត្រ ១ចប់ ហើយផ្លុំដាក់ជាយកន្សែងរួចចងគួចជាយកន្សែងនោះហើយសូត្រ១ ចប់ទៀតផ្លុំដាក់គំនួច) *គូសចំណាំថា ពេលចង បន្ទាប់មកត្រូវស្រាយ កុំឱ្យមានបាប។ “គាថាស្រាយមាត់ពស់” ៚ឥតិមុលា៚ *សូត្រ១ចប់ផ្លុំដាក់រួចស្រាយហើយរលាស់ចេញ។ “គាថាចងមាត់ពស់” (វិធីប្រើមូរគួចចុងអាវ ឬ ចុងស្មៅ) ៚ឥតិមលិ៚ “គាថាស្រាយមាត់ពស់” ៚ឥតិមលា៚ *ពេលសូត្ររួចស្រាយលាចុងអាវ ឬ ចុងស្មៅវិញកុំឱ្យបាប ។ *គាថានេះសក្តិសិទ្ធិណាស់ ពេលដើរទីព្រៃ រឺ ស្រែយប់ព្រលប់ ។ “ឪសថបន្សាបពិសពស់គ្រប់ប្រភេទ” ច្របាច់ទឹកក្រូចសើច និង ច្របាច់ទឹកថ្មាំខ្លាំង ឱ្យអ្នកជំងឺផឹកមួយ ឫពីស្លាបព្រៀរបាយ ហើយសំគាល់បើកាលណាអ្នក ជំងឺក្អួតធ្លាក់មកមិនទាន់អស់ឱ្យពិសារឪសថបន្ថែមទៀត ។ “ឪសថបន្សាបពិសពស់គ្រប់ប្រភេទ” ម្ទេសបុកលាយជាមួយថ្នាំខ្លាំង(ថ្នាំជក់) លាយទឹកបន្តិចរាងបុិៗហើយពូតយកទឹកមួយស្លាបព្រាបាយឱ្យអ្នកជំងឺផឹក ហើយកាកថ្នាំយកមកបិតបំពោកលើរបួស ។ “ឪសថបន្សាបពិស”ដូចជា ក្អែប,ខ្ទួយ,ឃ្មុំ,ពិសត្រីអណ្តែង,ខ្យាដំរី…” […]
អ្នកស្រាវជ្រាវរកឃើញថា បុរសជោគជ័យភាគច្រើនអាស្រ័យលើស្រី្តដែលគាត់រៀបការជាមួយ
ពាក្យចាស់បុរាណខ្មែរបានពោលហើយថា “សំណាបយោងដី ស្រីយោងប្រុស” ដែលពាក្យមួយឃ្លានេះគឺបង្ហាញឱ្យឃើញថា មនុស្សស្រីបានដើរតួនាទីយ៉ាង សំខាន់ ក្នុងការជួយទៅដល់ភាពជោគជ័យរបស់មនុស្សប្រុស តាមរយៈការជួយគាំទ្រ លើកទឹកចិត្ត ការប្រឹក្សា និងការយកចិត្តទុកដាក់ជាដើម។ យោងតាមការសិក្សាស្រាវជ្រាវដែលចេញផ្សាយដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon បានអោយដឹងថាបុគ្គលដែលមានប្តី ឬប្រពន្ធចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមកគឺ ពួកគេអាចមានឱកាសទទួលបានជោគជ័យខ្ពស់ជាងបុគ្គលធម្មតា។ ក្រោយពេលដែលធ្វើការសិក្សាទៅលើគូស្នេហ៍ដែលបានរៀបការជាមួយគ្នាចំនួន ១៦៣គូ អ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្របានរកឃើញថា គូស្នេហ៍ដែលចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក គឺធ្វើឱ្យពួកគេអាចប្រឈមមុខបានខ្ពស់ ជាមួយនឹងឧបសគ្គធំៗ អាចអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែរីកចម្រើន ជីវិតមានសុភមង្គល និងមានសុខុមាលភាពផ្លូវចិត្តល្អ។ ជាក់ស្ដែងសម្រាប់អតីតប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិកគឺលោក បារ៉ាក់ អូបាម៉ា លោកបានឱ្យតម្លៃយ៉ាងខ្លាំងចំពោះភរិយារបស់លោក ហើយលោកមានប្រសាសន៍ថាភាពជោគជ័យរបស់លោកគឺដោយសារតែមានភរិយាខ្លួនជាអ្នកជួយជ្រោមជ្រែង។ លោកបានបន្ថែមថា ជាក់ស្តែងខ្ញុំប្រហែលជាមិនអាចធ្វើអ្វីដែលខ្ញុំធ្លាប់បានធ្វើនោះទេ បើសិនជាគ្មាន Michelle ដែលជាភរិយារបស់លោក។ Michelle តែងតែប្រាប់រឿងដែលលោកត្រូវធ្វើ ប្រាប់ពីអ្វីដែលធ្វើឱ្យលោកចេះរក្សាតុល្យភាពជីវិត, អ្វីដែលគួរធ្វើដើម្បីដោះស្រាយជាមួយនឹងសម្ពាធផ្សេងៗ។ ដោយឡែក សម្រាប់លោក Mark Zuckerberg ក៏ធ្លាប់បានឡើងថ្លែងសន្ទរកថាមួយនៅសាលាហាវើដ ហើយលោកបានលើកឡើងថា ភរិយារបស់លោក Priscilla Chan […]
ផ្អើលអស់មួយភូមិ ! នាំគ្នាមកសុំទឹកមន្តពីសត្វចំលែក ខ្លួនខ្យង ក្បាលបង្កង ជើងក្តាម
មានរឿងភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើងនៅក្នងខេត្តមួយនៃប្រទេសកម្ពុជា ដោយមានអ្នកភូមិជាច្រើនបាននាំគ្នាមានការឆោលោមកចោមរោមមើលសត្វចំម្លែក ដែលមានរូបរាងផ្លែក និងអ្វីដែលនិកស្មានមិនដល់នោះគឺ មានក្បាល ជាបង្កង ខ្លួនជាខ្យង ជើងជាក្តាម បន្ទាប់ពីបានឃើញវីដេអូមួយឃ្លីបនេះហើយ ស្រាប់តែមានបងប្អូនដែលនិយមប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការស៊ែរចែករំលែកនូវវិដេអូមួយឃ្លីបនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ចុះប្រិយមិត្តយល់យ៉ាងណា?
ជួយស៊ែរចែកគ្នាបានដឹង! នៅថ្ងៃស្អែកនេះ នឹងមានបាតុភូតសូរ្យគ្រាសឈ្មោះថា «ចិញ្ចៀនភ្លើង» ដែលអាចមើលឃើញពីកម្ពុជាចាប់ពីម៉ោង ១ : ៣០ នាទីរសៀល
សម្រាប់អ្នកដែលចូលចិត្តទស្សនាបាតុភូតធម្មជាតិ នៅថ្ងៃស្អែកនេះ ដែលជាថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ នឹងមានបាតុភូតសូរ្យគ្រាសមួយឈ្មោះថា ចិញ្ចៀនភ្លើង ឬ «Ring of fire» ដែលនឹងអាចមើលឃើញពីទ្វីបអាហ្រ្វិកខាងលិច រហូតដល់ឧបទ្វីបអារ៉ាប់ ឥណ្ឌា និងចិនភាគខាងត្បូង។ សម្រាប់ប្រទេសកម្ពុជាយើងអាចនឹងមើលមិនច្បាស់ ១០០% នោះទេ ព្រោះបើតាមការចុះផ្សាយរបស់ Time and Date បានឱ្យដឹងថា សូរ្យគ្រាសនឹងបង្ហាញបានតែមួយចំណិតប៉ុណ្ណោះបើមើលពីរាជធានីភ្នំពេញ។ សម្រាប់រយៈពេលដែលយើងអាចមើល សូរ្យគ្រាសចិញ្ចៀនភ្លើង ពីកម្ពុជានៅថ្ងៃអាទិត្យនេះគឺ៖ ចាប់ផ្ដើមនៅម៉ោង (Begins) ៖ ១៣ និង ៣០ នាទី ពេញលេញនៅម៉ោង (Maximum) ៖ ១៥ និង ០១ នាទី បញ្ចប់នៅម៉ោង (Ends) ៖ ១៦ និង ១៦ នាទី សរុបរយៈពេល (Duration) ៖ ២ ម៉ោង និង […]
ផ្អើលអស់មួយភូមិ ! នាំគ្នាមកសុំទឹកមន្តពីសត្វចំលែក ខ្លួនខ្យង ក្បាលបង្កង ជើងក្តាម
មានរឿងភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើងនៅក្នងខេត្តមួយនៃប្រទេសកម្ពុជា ដោយមានអ្នកភូមិជាច្រើនបាននាំគ្នាមានការឆោលោមកចោមរោមមើលសត្វចំម្លែក ដែលមានរូបរាងផ្លែក និងអ្វីដែលនិកស្មានមិនដល់នោះគឺ មានក្បាល ជាបង្កង ខ្លួនជាខ្យង ជើងជាក្តាម បន្ទាប់ពីបានឃើញវីដេអូមួយឃ្លីបនេះហើយ ស្រាប់តែមានបងប្អូនដែលនិយមប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការស៊ែរចែករំលែកនូវវិដេអូមួយឃ្លីបនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ចុះប្រិយមិត្តយល់យ៉ាងណា?
យល់យ៉ាងណាដែរ!!វាដូចជាហួសហេតុពេកហើយ តើជំនឿបែបនេះជាជំនឿដែរទេ?
ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយ ពីជំនឿនៅក្នុងសង្គម ដែលប្រទេសខ្លះត្រូវបានគេចាត់ទុកជំនឿទាំងនេាះជាជំនឿរបស់រដ្ឋ។ ប៉ុន្តែអ្វីដែលយើងគួរដឹង និងបានលឺនាពេលបច្ចុប្បន្នមានជំនឿខ្លះត្រូវបានជឿដោយគ្មានហេតុផល គឺធ្វើតាមតែចិត្តឯងនឹកឃើញគ្មានមូលដ្ឋានពិតប្រាកដ។ អាចនិយាយបានថា គឺជារឿងរាវមួយដែលកំពុងមានភាពល្បីល្បាញបំផុតនៅលើពិភពអនឡាញប្រទេសថៃបន្ទាប់ពីមានកាផុសស៊ែរតតគ្នាជាច្រើន។ ដោយក្នុងរូបនោះស្ដីពីការព្យាបាលបែបថ្មីគឺយកជើងដាក់លើក្បាលនឹងតាមរាងកាយផ្សេងៗ ដោយម្ចាស់អាខោនហ្វេសបុកមួយដែលមានឈ្មោះថា Pimpitchaya Pam Arkarajiratthikarm បានយកមកបង្ហោះហើយសរសេថា ជឿរងុបងុលគ្មានការពិចារណា ដោយជាធម្មតាមនុស្សយើងគេតែងតែយកក្បាលជារបស់ខ្ពស់ ចំណែងជើងជារបស់ទាបដល់ដី តែពីនាក់នេះយកជើងមកអោយគេជាន់ក្បាលទៅវិញ បើពូកែម្លឹងៗមន្ទីពេទ្យគេបិតចោលអស់ហើយ (តែយ៉ាងណាក្ដីនេះជាជំនឿររបស់បុគ្គលម្នាក់ៗ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ.?)
ត្រៀមៗ! ក្នុងខែមិថុនានេះ នឹងមានបាតុភូត ចន្ទ្រគ្រាសនិង សូរ្យគ្រាសរះព្រមគ្នា ក្នុងខែតែមួយ
បរទេស៖ ដោយយោងតាមសារព័ត៌មានបរទេសមួយបានផ្សាយថានៅថ្ងៃទី៥ និង៦ ក្នុងខែមិថុនាឆ្នាំ២០២០នេះ គឺព្រឹត្តិការណ៍ចន្រ្ទគ្រាសនៅកើតឡើង នៅម៉ោង១២ៈ៤៥នាទីយប់ រហូតទៅដល់ ម៉ោង០២ៈ២៤នាទីយប់ រីឯ សូរ្យគ្រាសវិញ នឹងមានក្នុងថ្ងៃទី២១ នៅវេលាម៉ោង ០៧ៈ១០ នាទីព្រឹក ដែលពេលវេលានៃការរះអាចមានរហូតទៅដល់ ៣ម៉ោងនឹង១៨នាទី ម៉ោងនៅប្រទេសកម្ពុជា។ ជាការពិតណាស់ សូរ្យគ្រាសនិង ចន្ទគ្រាស គឺជាបាតុភូតធម្មជាតិ ដែលកើតឡើងជារៀងរាល់ឆ្នាំប៉ុន្តែមិនទៀតថាកើតប៉ុន្មានដងក្នុងមួយឆ្នាំឡើយ ដោយសារតែព្រះអាទិត្យផែនដី និងព្រះចន្ទរត់ត្រង់ជួរគ្នា ដោយសូរ្យគ្រាស កើតឡើងពេលថ្ងៃ ដោយសារតែទីតាំងរបស់ព្រះចន្ទបានបាំងពន្លឺព្រះអាទិត្យ ដែលជះមកលើផែនដី ចំណែកចន្ទគ្រាស កើតឡើងពេលយប់ ដោយសារតែទីតាំងរបស់ផែនដីបានបាំងពន្លឺព្រះអាទិត្យដែលជះមកលើព្រះចន្ទផងដែរ។ គួរបញ្ជាក់ថា ចំពោះបាតុភូតប្រសិនទស្សិកជនចង់មើលបាតុភូតសូរ្យគ្រាស សូមត្រៀមអ្វីការពារភ្នែកផ្សេងព្រោះ វាអាចបង្កជាបញ្ហាផ្សេងៗផងដែរ។