គ្រូបង្វឹកកម្ពុជា ទោះបីខ្ញុំមិនមែនជាជនជាតិខ្មែរ ប៉ុន្ដែខ្ញុំបានរស់នៅទីនេះអស់ពេលជាង១ឆ្នាំហើយ ខ្ញុំមានអារម្មណ៍ថា ទីនេះ (កម្ពុជា) ប្រៀបបានដូចជាផ្ទះរបស់ខ្ញុំដែរ
ហ្វីលីពី៖ មុនការប្រកួតរវាងកម្ពុជាជាមួយនឹងវៀតណាមនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ខាងមុននេះ លោក Felix Dalmas គ្រូបង្វឹកកម្ពុជា ក៏បាននិយាយនៅពាក្យមួយក្នុងសន្និសិទ្ធ មួយថា “ទោះបីខ្ញុំមិនមែនជាជនជាតិខ្មែរ ប៉ុន្ដែខ្ញុំបានរស់នៅទីនេះអស់ពេលជាង១ឆ្នាំហើយ។ ត្បិតរយៈពេលខ្លីមែន ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា ទីនេះប្រៀបបានដូចផ្ទះរបស់ខ្ញុំចឹង។ ខ្ញុំកើតនៅអាហ្សង់ទីនដែលពុំមានអ្វីសោះ ក្នុងតំបន់មួយស្រដៀងកម្ពុជា ដូច្នេះខ្ញុំមានអារម្មណ៍ថា ទីនេះ (កម្ពុជា) ប្រៀបបានដូចជាផ្ទះរបស់ខ្ញុំដែរ”។